ទាក់ទាញជនវៀតណាមនៅឯបរទេសត្រឡប់មកមាតុប្រទេសវិញរួមចំណែកកសាងប្រទេសជាតិ
|
ទិដ្ឋភាពនៃការជួបសំណេះសំណាលតុមូល Online
(រូបថតៈ vietnamnet) |
(VOVworld)-នារសៀលថ្ងៃទី៨សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងអប់រំ
និងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha បានអញ្ជើញចូលរួម
ការជួបសំណេះសំណាលតុមូល Online ជាមួយសាស្ត្រាចារ្យ Ngo Bao Chau
សាស្ត្រាចារ្យគណិត វិទ្យានៅមហាវិទ្យាល័យ Chicago (អាមេរិក) និងជានាយក
វិទ្យាស្ថានស្រាវជ្រាវ ជាន់ខ្ពស់អំពីគណិតវិទ្យា(វៀតណាម) បណ្ឌិត Nguyen Anh
Tuan និពន្ធនាយក ទស្សាវដ្តីនិងបណ្តាញអប់រំពលរដ្ឋសកលលោក នៃមហាវិទ្យា
ល័យ Califfornia Los Angeles និងសាស្ត្រាចារ្យរង បណ្ឌិត Hoang Minh Son នាយក
សាកលវិទ្យា ល័យពហុបច្ចេកវិទ្យាហាណូយ។ខ្លឹមសារនៃជំនួបនេះផ្តោត លើប្រ
ធានបទ “គោលនយោបាយទាក់ទាញជនវៀតណាមនៅឯបរទេសត្រឡប់មករួម
ចំណែកកសាងប្រទេសជាតិ”។
នៅការសំណេះសំណាលតុមូលនេះ ភ្ញៀវអញ្ជើញបានវិភាគនូវមូលហេតុ
អសកម្មក្នុងយន្តការ គោលនយោបាយបច្ចុប្បន្ន និងដាក់ចេញសំណើរពាក់ព័ន្ធទៅ
នឹងយន្តការទាក់ ទាញធនធានមនុស្សចួលរួមក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស
ជាតិ។ លោក Phung Xuan Nha បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តប្រកបដោយជោគ
ជ័យគោល នយោបាយទាក់ទាញធនធានមនុស្ស ប្រការសំខាន់បំផុតគឺបង្កើត
បរិយាកាសធ្វើ ការល្អសម្រាប់ពួគគេ៕