ទាក់ទាញធនធានវៀតណាមនៅក្រៅប្រទេស ដើម្បីបម្រើការអភិវឌ្ឍវិស័យទេសចរណ៍
(VOVWORLD) - នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេស បានសហការជាមួយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំសិក្ខាសាលា “ទាក់ទាញធនធានវៀតណាមនៅឯបរទេសដើម្បីបម្រើការអភិវឌ្ឍវិស័យទេសចរណ៍”។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ Khanh Linh) |
ព្រឹត្តិការណ៍នេះមានគោល បំណងផ្សព្វផ្សាយ និងទាក់ ទាញភ្ញៀវទេសចរវៀតណាមនៅក្រៅប្រទេស ឱ្យវិលមក រកឫសគល់របស់ខ្លួន ហើយទន្ទឹមនឹងនោះ បង្កើនការយល់ដឹងអំពីធម្មជាតិ វប្បធម៌ និងអត្តសញ្ញាណជាតិវៀតណាមក្នុងចំណោមជនបរទេសជំនាន់ក្រោយ។ លើសពីនេះ កម្មវិធីនេះក៏រួមចំណែកក្នុងការតភ្ជាប់ និងផ្សព្វផ្សាយសក្តានុពលនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងវៀតណាមនៅក្រៅប្រទេស និងមូលដ្ឋានផងដែរ៕