ទាក់ទាញនិងពង្រីកបន្ថែមទៀតនូវប្រភពធនធានពីអាណិកជនវៀតណាម
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អាស្រ័យដោយមានគោលនយោបាយបើកចំហ របស់បក្សនិងរដ្ឋស្ដីពីប្រជាជនវៀតណាមនៅឯបរទេសនោះ កិច្ចការអាណិកជន ទទួលបានជំហានលោតផ្លោះថ្មីៗ ដែលរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
លោក Luong Thanh Nghi អនុប្រធាន គណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅឯបរទេស |
ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រពៃណី២០១៩ ឆ្លើយសម្ភាសន៍របស់អ្នកសារព័ត៌មានស្ដីពីសមិទ្ធផលលេច ធ្លោក្នុងកិច្ចការអាណិកជននាឆ្នាំកន្លងទៅ លោក Luong Thanh Nghi អនុប្រធាន គណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅឯបរទេសបានអោយដឹងថា ក្នុងឆ្នាំ២០១៨ សហគមន៍ប្រជាជនវៀតណាមនៅឯបរទេសចំនួនជាង៤លាន ៥សែននាក់បន្តរក្សាបាននូវស្ថិរភាពនិងការអភិវឌ្ឍ ដោយធ្វើសមាហរណកម្ម យ៉ាងទូលំទូលាយទៅក្នុងសង្គមនៃប្រទេសសាមីទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គម។ និន្នាការដែលអាណិកជនវៀតណាមវិលត្រឡប់មកស្រុក កំណើតវិញដើម្បីបណ្ដាក់ទុន ធ្វើអាជីវកម្ម ក៏រីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃ ផងដែរ។ គិតដល់ចុងឆ្នាំ២០១៨ តាមការធ្វើស្ថិតិរបស់តំបន់ ក្រសួងនិងស្ថាប័ន នានា គឺមានគម្រោងវិនិយោគធ្វើអាជីវកម្មរបស់ជនរួមជាតិអាណិកជនប្រមាណ ៣ពាន់គម្រោងនៅខេត្តក្រុងចំនួន៤៥ ដោយមានទុនចុះបញ្ជីសរុបប្រមាណ៤ពាន់ លានដុល្លាអាមេរិក។
លោក Luong Thanh Nghi ក៏បានអោយដឹងថែមទៀតថា ក្នុងឆ្នាំ២០១៨មាន និន្នាការថ្មីមួយនោះគឺ វណ្ណៈបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកវិទ្យាហើយ ពិសេសគឺជំនាន់អាណិកជនវ័យក្មេង បានវិលត្រឡប់មកស្រុកកំណើតវិញកាន់តែ ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ ដោយមានមោទនភាពជាតិនិង ស្មារតីស្នេហាជាតិ សហគមន៍អាណិកជនវៀតណាមក៏បានរៀបចំសកម្មភាពដ៏ សម្បូរបែបសំដៅថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាម ដែលក្នុងនោះ មានការបង្រៀននិងរៀនសូត្រភាសាវៀតណាម ផងដែរ៕