|
បក្សនិងរដ្ឋវៀតណាមកំពុងសកម្មអំពាវនាវឲ្យអង្គភាពអាជីវកម្មវិនិយោគក្នុងកសិកម្មនិងកសាងជនបទ |
(VOVworld) - សិក្ខាសាលាក្រោមប្រធានបទ “តួនាទីរបស់អង្គភាពអាជីវកម្មក្នុងកា
រវិនិយោគកសិកម្មនិងកសាងជនបទថ្មី” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ សីហា នៅ
ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។បណ្ដាតំណាងបានចាត់ទុកថា រដ្ឋចាំ
បាច់ត្រូវវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញការជួញដូរពាណិជ្ជកម្មនិង
អភិវឌ្ឍន៍ផលិតកម្មកសិកម្ម។ក្នុងនោះ ត្រូវកសាងរូបសណ្ឋានផលិតកម្មប្រមូល
ផ្ដុំខ្នាតធំ ដែលនាំវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មសំដៅបង្កើត ផលិត
ផលថ្មីដែលមានកម្លាំងប្រកួតប្រជែងលើទីផ្សារ។លោក Ho Xuan Hung ប្រធាន
សមាគមន៍កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានថ្លែងថា៖
“បក្សនិងរដ្ឋកំពុងផ្ដោតសំខាន់លើគោលនយោបាយនានាដើម្បីទាក់ទាញអង្គភាព
អាជីវកម្មចូលរួមជាច្រើនថែមទៀតក្នុងកសិកម្ម។ចង់ឲ្យអង្គភាពអាជីវកម្មវិនិយោគ
ក្នុងវិស័យនេះ គឺយើងត្រូវដោះស្រាយបានរបងទាំងឡាយ ជាពិសេសគឺរបង រដ្ឋ
បាលឬការកំណត់ដែលមិននាំមកនូវផលប្រយោជន៍សំរាប់អង្គភាពអាជីវកម្មឡ
នោះ។បើសិនជាយើងដោះស្រាយបានបញ្ហាទាំងនេះ ខ្ញុំជឿជាក់ថា អង្គភាព
អាជីវកម្មនឹងត្រឡប់មកវិស័យកសិកម្មឡើងវិញ”៕