ទីកន្លែងទេសចរណ៍នានាដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុង ថ្ងៃទី៣០ មេសា និង ថ្ងៃទី១ ឧសភា

(VOVWORLD) - នារសៀលថ្ងៃទី១ ខែឧសភា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) បានឱ្យដឹងថា ក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាក ថ្ងៃទី៣០ ខែមេសា និង ថ្ងៃទី១ ខែឧសភា ទីក្រុង Can Tho បានទទួលស្វាគមន៍ភ្ញៀវទេសចរ ចំនួនជិត ១២ ម៉ឺននាក់ ដោយទទួលបានចំណូលសរុបពីសកម្មភាពទេសចរណ៍ សម្រេចបានជាង ៣៦ ពាន់លានដុង ដែលកើនឡើង 19% បើប្រៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ។
ទីកន្លែងទេសចរណ៍នានាដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុង ថ្ងៃទី៣០ មេសា និង ថ្ងៃទី១ ឧសភា - ảnh 1 ទីកន្លែងទេសចរណ៍នានាដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុង ថ្ងៃទី៣០ មេសា និង ថ្ងៃទី១ ឧសភា

ទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនានៅទីក្រុង Can Tho រួមមានស្ពានដើរ ថ្មើជើង Ninh Kieu  កំផង់ផែ Ninh Kieu និង មណ្ឌលទិញទំនិញ និង ម្ហូបអាហារនៅផ្សាររាត្រីជាដើម។ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ខេត្ត Phu Yen (ភាគខាងត្បូងវៀតណាម) បានទទួលស្វាគមន៍ភ្ញៀវទេសចរ ជាង ៣៤ ម៉ឺននាក់ ដែលកើនឡើង ៣០% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ភ្ញៀវទេសចរមានការចាប់អារម្មណ៍បំផុតនៅទីនេះគឺ ភាពស្រស់ស្អាត ដ៏រហោស្ថាន ការចំណាយសមរម្យ និងមានសកម្មភាពគួរឱ្យទាក់ទាញ ដែលបាន រៀបចំឡើងស្របទៅនឹង សប្តាហ៍វប្បធម៌ - ទេសចរណ៍ Phu Yen  ឆ្នាំ២០១៨ ផងដែរ ។ ខេត្ត Lao Cai បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៨ នោះ ទីក្រុង Sapa បានទទួលស្វាគមន៍ ភ្ញៀវទេសចរជាង 6,8 ពាន់នាក់ ដែលមកទស្សនា និងសម្រាកលំហែកាយ ដោយមានការ ជួលបន្ទប់ស្នាក់ នៅសម្រេច បានជាង 95% ដែលប្រហាក់ប្រហែល ទៅនឹងចំនួនភ្ញៀវ មកទស្សនានៅតំបន់នេះ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ មុន។

ក្នុង៤ថ្ងៃឈប់សម្រាកនេះដែរចំនួនភ្ញៀវទេសចរមកទស្សនា    រដ្ឋធានីហាណូយក៏បាន កើនឡើងគួរឲ្យកត់សម្គាល់ដែរ។ចំនួនភ្ញៀវទេសចរសរុបមកដល់ទីក្រុងហាណូយត្រូវបានប៉ាន់ស្មានមានចំនួន ៣២ ម៉ឺននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរអន្ដរជាតិ បានប៉ាន់ស្មានមានចំនួន ៦៦ ម៉ឺននាក់ ហើយទទូលបានប្រាក់ចំណូល សរុបពីវិស័យទេសចរណ៍ប្រមាណ ជាង 900 ពាន់លានដុង។ តំបន់ទេសចរណ៍មួយ ចំនួនដែលជាទីមកដល់របស់ភ្ញៀវទេចរ ដូចជា កេរិ៍ដំណែល Van Mieu – Quoc Tu Giam ប្រាសាទ Ngoc Son ប្រាំង្គតម្កល់សពលោកប្រធានហូជីមិញ និងឧទ្យានជាតិ Ba Vi ជាដើម។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ