ទឹកប្រាក់ចំនួន៣៥៨ពាន់លានដុងសម្រាប់ថែទាំជនក្រីក្រក្នុងបុណ្យតេតប្រពៃណីឆ្នាំ២០២១
(VOVWORLD) - គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម គណៈចលនាមូលនិធិ “ដើម្បីជនក្រីក្រ” មជ្ឈឹមនិងគណៈ កម្មាធិការរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ បានផ្ដល់ទឹកប្រាក់ចំនួន៣៥៨ ពាន់លានដុងសម្រាប់ការងារថែទាំជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។
លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់អំណោយបុណ្យតេតជូនគ្រួសារក្រីក្រនៅឃុំ Thanh Xuan ខេត្ត Hau Giang។
(រូបថត៖ nhandan.com.vn) |
គណៈអចិន្រ្តៃយ៍នៃគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម គណៈចលនាមូលនិធិ “ដើម្បីជនក្រីក្រ” មជ្ឈឹមនិងគណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ បានផ្ដល់ទឹកប្រាក់ចំនួន៣៥៨ ពាន់លានដុងសម្រាប់ការងារថែទាំជនក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។ លោកស្រី Truong Thi Ngoc Anh អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖ “ដោយអនុវត្តតាមគោលជំហរគឺ មិនទុកឲ្យគ្រួសារណាមួយគ្មានតេតនោះឡើយ យើងខ្ញុំនៅតែបន្តបញ្ជាដឹកនាំឲ្យរណសិរ្សនៃខេត្ត ក្រុងនានា បន្តគៀងគរឬបង្កើតឡើងប្រភពធនធានបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបាកក្នុងអំឡុងពេលបុណ្យតេតប្រពៃណីនេះ”៕