ទឹកប្រាក់ជាង ១៨ ពាន់លានដុងជួយឧបត្ថម្ភមូលនិធិអាហារូបករណ៍ “ផ្ដល់កម្លាំងចិត្តទៅសាលារៀន”

(VOVWORLD) -សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត រួមទាំងប្រជាពលរដ្ឋទីក្រុងហូជីមិញជាច្រើនកុះករបានចូលរួមកម្មវិធីដើថ្មើរជើង “ផ្ដល់កម្លាំងចិត្តទៅសាលារៀន” ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញនាថ្ងៃទី ១៣ សីហា។ 
ទឹកប្រាក់ជាង ១៨ ពាន់លានដុងជួយឧបត្ថម្ភមូលនិធិអាហារូបករណ៍ “ផ្ដល់កម្លាំងចិត្តទៅសាលារៀន” - ảnh 1ទឹកប្រាក់ជាង ១៨ ពាន់លានដុងជួយឧបត្ថម្ភមូលនិធិអាហារូបករណ៍
“ផ្ដល់កម្លាំងចិត្តទៅសាលារៀន” 

សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត រួមទាំងប្រជាពលរដ្ឋទីក្រុងហូជីមិញជាច្រើនកុះករបានចូលរួមកម្មវិធីដើថ្មើរជើង “ផ្ដល់កម្លាំងចិត្តទៅសាលារៀន” ដែលបានប្រព្រឹត្តិទៅនៅទីក្រុងហូជីមិញនាថ្ងៃទី ១៣ សីហា។ នេះគឺជាសកម្មភាពដំបូងក្នុងចំណោមសកម្មភាពដែលមានអត្ថន័យនៃពិធីបុណ្យបណ្ដាអ្នក ស្ម័គ្រចិត្តលើកទី ១១។ នៅទីនេះ គណៈចាត់តាំងទទួលបានទឹកប្រាក់ជាង ១៨ ពាន់លានដុងដើម្បីជួយឧបត្ថម្ភមូលនិធិអាហារូបករណ៍ “ផ្ដល់កម្លាំងចិត្តទៅសាលារៀន”មូលនិធិអាហារូបករណ៍របស់មជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុសិស្ស និងមូលនិធីលើកទឹកចិត្តការសិក្សារបស់ខ័ណ្ឌទី ៧ ទីក្រុងហូជីមិញ ដើម្បីជួយឧបត្ថម្ភសិស្សានុសិស្សដែលមានស្ថានភាពលំបាក មានលក្ខខណ្ឌបន្ថែម ដើម្បីបន្តទៅសលា ហើយអនុវត្តក្តីសុបិន្តរបស់ខ្លួន។ នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងបានផ្ដល់ជូនអាហារូបករណ៍ចំនួន ១០០ កន្លែងសម្រាប់សិស្សដែលមានស្ថានភាពលំបាកនៅបណ្ដាស្រុកជាយក្រុងនៃទីក្រុង និងអាហារូបករណ៍ ផ្ដល់កម្លាំងទៅសាលាចំនួន ៣០ កន្លែងសម្រាប់និស្សិតដែលមានស្ថានភាពលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ