ទឹកប្រាក់ជាង ៥០០ ពាន់លានដុងសម្រាប់គម្រោង “Hue - រាជធានីអាវផាយ”
(VOVWORLD) - គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue ទើបនឹងអនុម័តលើគម្រោង “Hue - រាជធានីអាវផាយ” ដោយមានគោលដៅថែរក្សា និងលើកកំពស់តម្លៃប្រពៃណីអាវផាយរបស់ Hue; បង្កើតផលិតផលវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាល។
គម្រោង “Hue - រាជធានីអាវផាយ” ដាក់ចេញគោលដៅផ្សព្វផ្សាយ និងលើកតម្កើងអាវផាយ Hue ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ដោយបញ្ជាក់ពីរូបភាពអាវផាយវៀតណាម ក្នុងសហគមន៍អន្តរជាតិ។ (រូបថត៖ VOV) |
គម្រោង “Hue - រាជធានីអាវផាយ” ដាក់ចេញគោលដៅផ្សព្វផ្សាយ និងលើកតម្កើងអាវផាយ Hue ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ដោយបញ្ជាក់ពីរូបភាពអាវផាយ Hue - អាវផាយវៀតណាម ក្នុងសហគមន៍អន្តរជាតិ។ លោក Nguyen Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “យើងបន្តឆ្ពោះទៅរកគោលដៅ ធ្វើយ៉ាងម៉េចដើម្បីអាវផាយ ក្លាយជាបេតិកភណ្ឌជាតិ ក៏ដូចជាធ្វើឯកសារដាក់ជូនអង្គការ UNESCO ដោយទទួលស្គាល់អាវផាយជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ នាពេលខាងមុខ យើងនឹងបន្តរៀបចំសកម្មភាពឧទ្ទេសនាមអំពីវប្បធម៌អាវផាយដែលមានលក្ខណៈពេញលេញ និងទូលំទូលាយបំផុតដើម្បីស្តារឡើងវិញនូវអាវផាយ ទាំងបុរស និងស្ត្រី ក៏ដូចជានៅក្នុងវប្បធម៌ Hue ផហដែរ”។
សូមគូសបញ្ជាក់ថា គម្រោងនេះមានតម្លៃអនុវត្តសរុបជាង ៥៣៥ ពាន់លានដុង (ជាង ២២,៨លានដុល្លារអាមេរិក)៕