ទឹកប្រាក់ប្រមាណ១៤ពាន់លានដុងបានប្រគល់ជូនមូលនិធិ៖ដើម្បី Truong Sa ជាទីស្រឡាញ់
|
ទឹកប្រាក់ប្រមាណ១៤ពាន់លានដុងបានប្រគល់ជូនមូលនិធិ៖ដើម្បី Truong Sa ជាទីស្រឡាញ់ |
(VOV)_នារសៀលថ្ងៃទី៨ មេសា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម
ទីក្រុងហាណូយ បានទទួលទឹកប្រាក់ចំនួនជិត១៤ពាន់លានដុង ដើម្បីជួយជ្រោម
ជ្រែងមូលនិធិ៖ ដើម្បី Truong Sa ជាទីស្រឡាញ់។ ថ្លែងមតិនៅទីនេះ លោក Vu
Hong Khanh ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ
បានអោយដឹងថា៖នេះគឺជាលទ្ធផលដំបូង គួរអោយគោរព បង្ហាញនូវមនោសញ្ជេត
នា ការទទួលខុសត្រូវរបស់រដ្ឋអំណាច និងប្រជាជនរដ្ឋធានី។ បរិមាណទឹកប្រាក់
ទាំងនេះនឹងបានប្រគល់ជូនអោយកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa
ក្នុងពេលឆាប់ៗនេះ។ ប្រការនេះបានបង្ហាញនូវមនោសញ្ជេតនា ការទទួលខុសត្រូវ
របស់ប្រជាជន ស្ថាប័ន អង្គភាពនៅរដ្ឋធានី លើកទឹកចិត្តកម្មាភិបាល យុទ្ធជន នៅ
Truong Sa ប្តេជ្ញាការពារអធិបតេយ្យភាពដែនដីរបស់មាតុប្រទេស៕