ទីក្រុង Burgas នឹងដើរតួជាស្ពានសម្រាប់អង្គភាពអាជីវកម្មវៀតណាមនៅអឺរ៉ុប

(VOVWORLD) - បន្ទាប់ពីបញ្ចប់សកម្មភាពនៅរដ្ឋធានី Sofia នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា (ម៉ោងក្នុងស្រុក) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទៅដល់ទីក្រុង Burgas ខេត្ត Burgas និងជាមជ្ឈមណ្ឌលឧស្សាហកម្ម និងដឹកជញ្ជូនដ៏សំខាន់មួយ នៃការដឹកជញ្ជូន វប្បធម៌ និងទេសចរណ៍របស់ប៊ុលហ្គារីភាគអាគ្នេយ៍។

ទីក្រុង Burgas នឹងដើរតួជាស្ពានសម្រាប់អង្គភាពអាជីវកម្មវៀតណាមនៅអឺរ៉ុប - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយអភិបាលក្រុង Burgas  (រូបថត៖ VOV)

ក្នុងជំនួបជាមួយអភិបាលក្រុង Burgas លោក Dimitar Nikolov, ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា នាពេលថ្មីៗនេះ លទ្ធផលនៃការវិនិយោគសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ គឺមិនសមស្របនឹងសក្តានុពលរបស់ប្រទេសទាំងពីរឡើយ។ ប្រធានរដ្ឋសភាបានចាត់ទុកថា សហគ្រាសវៀតណាមអាចតភ្ជាប់ជាមួយសហគ្រាសប៊ុលហ្គារី ដើម្បីជ្រៀតចូលទៅក្នុងទីផ្សារអឺរ៉ុប និងបណ្តាប្រទេសនៅតំបន់បាល់កង់ ហើយផ្ទុយទៅវិញ ប៊ុលហ្គារីអាចវិនិយោគចូលវៀតណាម ហើយតាមនោះ វិនិយោគលើទីផ្សារបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ជាងនេះទៅទៀត ប៊ុលហ្គារីមានកំពង់ផែទឹកជ្រៅ ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏មានសក្តានុពល ជាមួយ នឹងឧស្សាហកម្មដែនសមុទ្រ និងភស្តុភារ។ ដូច្នេះ វៀតណាមនឹងអំពាវនាវឲ្យអង្គភាពអាជីវកម្មវិនិយោគលើវិស័យទាំងនេះ។ ទាក់ទិននឹងបញ្ហាបង្រៀនភាសាវៀត ណាមដល់ប៊ុលហ្គារី លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា លោកនឹងស្នើឱ្យរដ្ឋាភិបាល និងក្រសួងអប់រំ និងបណ្តុះបណ្តាលពិចារណា និងស្រាវជ្រាវការអនុវត្តថ្នាក់រៀននាពេលខាងមុខ។

រីឯខ្លួនវិញ អភិបាលក្រុង Burgas លោក Dimitar Nikolov បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គឺជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរ ផ្លាស់ប្តូរក្នុងវិស័យអប់រំ វប្បធម៌ និងទេសចរណ៍។ លោកអភិបាលក្រុងបានឲ្យដឹងថាទីក្រុង Burgas កំពុងអភិវឌ្ឍមណ្ឌលឧស្សាហកម្ម។ ប្រសិនបើអង្គភាពអាជីវកម្មវៀតណាមចាប់អារម្មណ៍លើវិស័យនេះ ទីក្រុង Burgas នឹងបម្រុងទុកមូលនិធិដីសម្រាប់អាជីវកម្មវៀតណាមមកបណ្តាក់ទុន នៅទីនេះ ហើយនឹងដើរតួជាស្ពានសម្រាប់អាជីវកម្មវៀតណាមនៅអឺរ៉ុបផងដែរ។ Burgas ក៏នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមក្នុងការធ្វើសមាហរណកម្មក្នុងមូលដ្ឋានផងដែរ។

រសៀលម្សិលមិញ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទៅទស្សនាកំពង់ផែ BMF Burgas; ទស្សនាសារមន្ទីរជនជាតិភាគតិចក្នុងតំបន់ Burgas ដែលណែនាំផលិតផលវប្បធម៌វិសេសវិសាលជាច្រើនរបស់ប្រជាជនក្នុងតំបន់។ នេះជាសកម្ម ភាពចុងក្រោយក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារីរបស់ប្រធានរដ្ឋសភាលោក  Vuong Dinh Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ