ទីក្រុង Can Tho ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍របស់វាលសណ្តរទន្លេ Cuu Long

ទីក្រុង Can Tho ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍របស់វាលសណ្តរទន្លេ Cuu Long - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue​ថ្លែងមតិក្នុងជំនួប(រូបថតៈ TTXVN)


(VOVworld)-ក្នុងដំណើរទស្សនកិច្ចនៅបណ្តាខេត្ត ក្រុងវាលសណ្តរទន្លេ Cuu Long នាថ្ងៃទី១៩ឧសភានោះ ក្រុមការងារមជ្ឈឹម​ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាល
លោក Vuong Dinh Hue បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទី ក្រុង Can Tho។
ថ្លែងមតិនៅទីនេះ លោក Vuong Dinh Hue បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះ
រាល់ការខំប្រឹងប្រែង និងសមិទ្ធិដែលទីក្រុងទទួលបាននា ពេលកន្លងទៅ។ ឧបនា
យករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា នាពេលអនាគត ទីក្រុង Can
Tho ត្រូវក្លាយជាក្បាលម៉ាស៊ីន ជាកម្លាំងចលកររបស់​វាលសណ្តរទន្លេ Cuu Long រួមទាំងផ្តោតសំខាន់ទៅលើការងារបណ្តុះបណ្តាល ប្រភពធនធានមនុស្សមាន
គុណភាពខ្ពស់និងប្រមូលផ្តុំប្រភពកម្លាំងពលំសំដៅ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ