ទីក្រុង Can Tho ជំរុញកិច្ចសហប្រតិបត្តិការជាមួយ​ឥណ្ឌាលើវិស័យអប់រំ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន

(VOVWORLD) - នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។
ទីក្រុង Can Tho ជំរុញកិច្ចសហប្រតិបត្តិការជាមួយ​ឥណ្ឌាលើវិស័យអប់រំ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ baocantho.com.vn)

នាថ្ងៃទី ៣០ ធ្នូ នៅទីក្រុង Can Tho ថ្នាក់ដឹកនាំទីក្រុងបានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូឥណ្ឌា ដឹកនាំដោយលោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន។ នាពេលខាងមុខ ទីក្រុង Can Tho មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាលើវិស័យសុខាភិបាល អប់រំ វិនិយោគ សំណង់ និងធ្វើអាជីវកម្មនៅមណ្ឌលបច្ចេកវិទ្យាព័ត៌មានប្រមូលផ្ដុំ មជ្ឈមណ្ឌល Logistics ថ្នាក់ទី ២ ក្នុងអនុតំបន់សេដ្ឋកិច្ច នៃតំបន់ដីសណ្តរទន្លេ Cuu Long នៅទីក្រុង Can Tho ។ ក្រៅពីនេះទីក្រុងក៏មានបំណងចង់សហការជាមួយឥណ្ឌាលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ