ទីក្រុង Can Tho និង UN-Habitat សហការគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងសកល​ស្តីពីអាកាសធាតុនិងថាមពល

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុង Can Tho ក្រុមការងារនៃកម្មវិធីនិវាសនជននៃអង្គការសហប្រជាជាតិ (UN-Habitat) ដឹកនាំដោយលោកស្រី Laids Cea UN-Habitat ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជន ទីក្រុង Can Tho ស្តីពីគម្រោង សហប្រតិបត្តិការដើម្បីអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីអាកាសធាតុនិងថាម ពលនៅទីក្រុង Can Tho។ 

ទីក្រុង Can Tho និង UN-Habitat សហការគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងសកល​ស្តីពីអាកាសធាតុនិងថាមពល - ảnh 1

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

យោងតាមលោក Nguyen Quang នាយក UN-Habitat វៀតណាម បានឲ្យដឹងថា UN-Habitat មានបំណងចង់ធ្វើការជាមួយទីក្រុង Can Tho ដើម្បីស្តាប់ការសន្យាចូលរួមកម្មវិធីនេះរបស់ទីក្រុងជាថ្មីម្តងទៀតពីព្រោះទីក្រុង Can Tho គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៣ របស់វៀតណាមត្រូវបានជ្រើសរើស។ ទន្ទឹមនឹងនេះលោកក៏មានបំណោងចង់ពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងដើម្បីរួមគ្នាកសាងក្រុមសម្រាប់កម្មវិធីសកម្មភាពនាពេលខាងមុខនៅពេលដែលទីក្រុង Can Tho មានផែនការអភិវត្តថ្មីពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ធ្វើបច្ចុប្បន្នភាពជាមួយសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោកDao Anh Dung អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានស្នើឲ្យ UN-Habitat ជួយទីក្រុងកសាងផែនការសកម្មភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការកសាងកម្មវិធីនគរ Can Tho ក៏ដូចជារបាយការណ៍ត្រូវតែធ្វើតាមការណែនាំរបស់ UN-Habitat។ នាពេលខាងមុខនេះទីក្រុង Can Tho និង UN-Habitat នឹងសម្របសម្រួលជាមួយគ្នាដើម្បីអនុវត្តកម្មវិធីនេះឲ្យមានប្រសិទ្ធភាពបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ