ទីក្រុង Can Tho នឹងមានឧទ្យាន “ហេដ្ឋារចនាសម្ព័ន្ធបៃតង”

(VOVWORLD) - ទីក្រុង Can Tho នឹងសាងសង់ឧទ្យានមួយដែលត្រូវបានចាត់ទុកជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងលើកទីមួយក្នុងតំបន់។ 

ព័ត៌មានខាងលើត្រូវបានផ្តល់ជូននៅក្នុងកិច្ចប្រជុំដើម្បីអនុវត្តគម្រោងសាកល្បងស្តីពី គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងដែលរៀបចំដោយគណៈកម្មាធិការប្រជាជនទីក្រុង Can Tho នាថ្ងៃទី ១៤ ខែកុម្ភៈ។ តាមនោះ គម្រោងនេះនឹងត្រូវបានអនុវត្តនៅលើផ្ទៃដីចំនួនជាង ០,៥ ហិកតា នៅភូមិ An Khanh ខ័ណ្ឌ Ninh Kieu ដោយគោលបំណងជួយ អភិរក្សនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបៃតងដែលភ្ជាប់ផលប្រ យោជន៍សហគមន៍។

យោងតាមលោក Trinh Anh Tuan នៅវិទ្យាស្ថានស្រាវជ្រាវការប្រែប្រួលអាកាសធាតុ (នៃសាកលវិទ្យាល័យ Can Tho) ថា នៅពេលបញ្ចប់ គម្រោងនេះមិនត្រឹមតែដើរតួជាសួនឧទ្យានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើតនូវទេសភាពនៃកន្លែងរស់នៅ កែលម្អលក្ខណៈអាកាសធាតុផងដែរ។

សូមបញ្ជាក់ថា នៅប្រទេសវៀតណាម ហេដ្ឋារចនាសម្ព័ន្ធបៃតងអាចជួយដោះស្រាយបញ្ហាជាច្រើន ដែលកំពុងកើតមាននៅទីក្រុងមួយចំនួន ដែលនឹងបង្កើតតម្លៃទេស ភាព កែលម្អគុណភាពខ្យល់ កាត់បន្ថយសំឡេងរំខាននិងបង្កើតជីវចម្រុះ។ មិនត្រឹមតែប៉ុណ្ណោះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតងនឹងជួយបង្កើនតម្លៃនៃតំបន់ទីក្រុង ដូច ជាតម្លៃលំនៅដ្ឋាន ដីធ្លីនឹងទាក់ទាញការវិនិយោគ ទេសចរណ៍និងពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ