ទីក្រុង Can Tho ផ្ញើរអំណោយសប្បុរសធម៌រាប់ពាន់តោនជូនចំពោះប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

(VOVWORLD) - ក្រុមស្ថានអគ្គកុងស៊ុលវៀតណាមបានទទួលអង្ករចំនួន១០តោន ម៉ាសចំនួន៣ពាន់គ្រឿង និងទឹកសម្លាប់មេរោគចំនួន៣ពាន់ដប។ 
ទីក្រុង Can Tho ផ្ញើរអំណោយសប្បុរសធម៌រាប់ពាន់តោនជូនចំពោះប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា - ảnh 1ការទទួលអំណោយពីទីក្រុង Can Tho ដែលផ្ញើរជូនចំពោះប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។ (រូបថត៖ Van Do - Tam Hieu) 

នាថ្ងៃទី២៩ សីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅរាជធានីភ្នំពេញនិងសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien នៅខេត្ត An Giang ដើម្បីទទួលអំណោយរបស់ទីក្រុង Can Tho ដែលផ្ញើរជូនចំពោះគ្រួសារដើមកំណើតវៀតណាមនៅកម្ពុជាដែលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅដោយសារផលប៉ះពាល់អវិជ្ជមាននៃវិបត្តិ Covid-19។

ក្រុមស្ថានអគ្គកុងស៊ុលវៀតណាមបានទទួលអង្ករចំនួន១០តោន ម៉ាសចំនួន៣ពាន់គ្រឿង និងទឹកសម្លាប់មេរោគចំនួន៣ពាន់ដប។ កញ្ចប់អំណោយនេះនឹងត្រូវបានចែកចាយដល់ប្រជាជនដើមកំណើតវៀតណាម៤០០ គ្រួសារនិងប្រជាជនកម្ពុជា១០០គ្រួសារ។ នាថ្ងៃដដែល ស្ថានអគ្គកុងស៊ុលបានបញ្ជូនអង្ករប្រមាណ៣តោនទៅដល់គណៈកម្មាធិការប្រតិបត្តិនៃសមាគមន៍ខ្មែរ-វៀតណាមនៅខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ដើម្បីចែក ចាយដល់ប្រជាជនឲ្យបានទាន់ពេលវេលា។ តាមផែនការ ស្ថានអគ្គកុងស៊ុលនឹងបន្តបញ្ជូនផ្នែកអំណោយនៅ សេសសល់ទៅកាន់គណៈកម្មាធិការប្រតិបត្តិនៃសមាគមន៍ខ្មែរ-វៀតណាមនៅតាមខេត្ត ក្រុងផ្សេងៗទៀតក្នុងរយៈពេលឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ