ទីក្រុង Can Tho (វៀតណាម) និងជប៉ុនស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យកសិកម្ម
(VOVWORLD) -នាថ្ងៃទី ១៣ សីហា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Vo Thanh Thong បានជួបធ្វើការជាមួយគណៈប្រតិភូជប៉ុន ដើម្បីពិភាក្សាស្ដីពីឱកាសសហប្រតិបត្តិការរវាង Can Tho និងជប៉ុនលើវិស័យកសិកម្ម និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សលើវិស័យនេះ។
ទីក្រុង Can Tho (វៀតណាម) និងជប៉ុនស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យកសិកម្ម |
នាថ្ងៃទី ១៣ សីហា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Vo Thanh Thong បានជួបធ្វើការជាមួយគណៈប្រតិភូជប៉ុន ដើម្បីពិភាក្សាស្ដីពីឱកាសសហប្រតិបត្តិការរវាង Can Tho និងជប៉ុនលើវិស័យកសិកម្ម និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សលើវិស័យនេះ។ នៅទីនេះ លោក Vo Thanh Thong បានឲ្យដឹងថា ទីក្រុងមានការយកចិត្តទុកដាក់ដល់ដៃគូ វិនិយោគិនមកពីជប៉ុន ហើយស្នើឲ្យជប៉ុនជួយឧបត្ថម្ភបច្ចេកទេស ពិនិត្យមើលការចាត់បញ្ជូន អ្នកស្ម័គ្រចិត្តមកចូលរួមកម្មវិធិស្រាវជ្រាវស្ដីពីកសិកម្មបច្ចេកវិទ្យាខ្ពស់នៅមូលដ្ឋានទីក្រុង។ទន្ទឹមនឹងនោះ ភាគីជប៉ុនជួយឧបត្ថម្ភកសិករ Can Tho ក្នុងការទាក់ទងជាមួយទីផ្សារ អនុវត្តបច្ចេកទេសខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រលើវិស័យកសិកម្ម។ ថ្នាក់ដឹកនាំ Can Tho ក៏បានស្នើឲ្យជប៉ុនជួយឧបត្ថម្ភទីក្រុងកសាង គេហទំព័រភាសាជប៉ុនដើម្បីផ្គត់ផ្គងព័ត៌មាន ផ្លាស់ប្ដូរ ពិគ្រោះយោបល់ស្ដីពីទីផ្សាររវាងភាគីទាំងពីរ៕