ទីក្រុង Da Nang ការពារបរិស្ថានសមុទ្រ
(VOVWORLD) -ក្នុងឆ្នាំនេះ ផ្នែកទេសចរណ៍ទីក្រុង Da Nang បានកសាងលំហរតុបតែង ដែលធ្វើពីផលិតផលប្រើប្រាស់ឡើងវិញដូចជា ដបប្លាស្ទិក និងកេសក្រដាសជាដើម។
ពិធី " ទីក្រុង Da Nang គោលដៅវិស្សមកាល" |
|
នាយប់ថ្ងៃទី ១៤ខែមិថុនា មន្ទីរទេសចរណ៍ទីក្រុង Da Nang បានបើកពិធី " ទីក្រុង Da Nang គោលដៅវិស្សមកាល" ដោយមានសកម្មភាពលែងកំសាន្ត វប្បធម៌ កីឡា ម្ហូបអាហារ និងសកម្មភាពសហគមន៍គួរឲ្យទាក់ទាញជាច្រើន។
ក្នុងឆ្នាំនេះ ផ្នែកទេសចរណ៍ទីក្រុង Da Nang បានកសាងលំហរតុបតែង ដែលធ្វើពីផលិតផលប្រើប្រាស់ឡើងវិញដូចជា ដបប្លាស្ទិក និងកេសក្រដាសជាដើម។ ហើយតាមនោះអំពាវនាវដល់សហគមន៍រួមដៃគ្នាការពារបិរស្ថាន។ លោកស្រី Nguyen Thanh Thuy ភ្ញៀវទេសចរមួយរូបមកពី ទីក្រុងហាណូយបានសំណេះសំណាលថា៖
“នាងខ្ញុំបានមកទីក្រុង Da Nang ជាលើកទី ២ ហើយ។ នាបច្ចុប្បន្ននេះ សមុទ្រពិតជាស្អាតណាស់ ។ កម្មវិធីនារាត្រីនេះពិតជារស់រវើកណាស់”៕