ទីក្រុង Da Nang ចាប់ផ្តើមខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា នៅទីក្រុង Da Nang បានចាប់ផ្តើមខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២២ ក្រោមប្រធានបទ “រួមដៃគ្នាការពារកុមារ ចូរបញ្ចេញសំឡេងដើម្បីប្រយុទ្ធប្រឆាំងការរំលោភបំពាននិងអំពើហិង្សាលើកុមារ”។
ទីក្រុង Da Nang ចាប់ផ្តើមខែសកម្មភាពសម្រាប់កុមារឆ្នាំ ២០២២ - ảnh 1ពិធីបំផុសចលនា ខៃសកម្មភាពសម្រាប់កុមារ ឆ្នាំ២០២២។ (រូបថត៖ TTXVN)

ក្នុងពិធីនេះ លោក Le Van Minh អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច ទីក្រុង Da Nang បានអំពាវនាវថា៖ “ដើម្បីឆ្ពោះទៅការកសាងសហគមន៍ប្រកបដោយសុវត្ថិភាពនិងរួសរាយរាក់ទាក់សម្រាប់កុមារ ទីក្រុងសង្ឃឹមថាបណ្តានាយកដ្ឋាន សាខានិងមូលដ្ឋាន នឹងរួមដៃគ្នាអនុវត្តខែសកម្មភាពសម្រាប់កុមារ ដោយសកម្មភាពជាក់ស្តែងនិងមានប្រសិទ្ធភាព។ ជាពិសេស ផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា៖ ពង្រឹងការចលនាសសហគមន៍ ការថែទាំកុមារ ការកសាងនិងកែលម្អសំណង់សុខុមាលភាពសង្គម និងកម្មវិធីជួយឧបត្ថម្ភសំដៅលើកកម្ពស់ជីវភាពរស់នៅ បង្កើតឱកាសសម្រាប់ការអភិវឌ្ឍយ៉ាងពេញលេញ និងសមភាពសម្រាប់កុមារគ្រប់រូប ជាពិសេសកុមារក្រីក្រ កុមារជនជាតិភាគតិច និងកុមារដែលមានស្ថានភាពលំបាកពិសេស។”

ក្នុងឱកាសនេះដែរ ទីក្រុង Da Nang បានប្រគល់អំណោយចំនួន ៤០០កញ្ចប់ ដល់កុមារដែលជួបការលំបាក ដោយមានតម្លៃសរុបចំនួនជិត ៤៥០ លានដុង។ ខែសកម្មភាពសម្រាប់កុមារឆ្នាំនេះ បានប្រព្រឹត្តិទៅចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា សំដៅលើកកម្ពស់ការយល់ដឹង ទំនួលខុសត្រូវ និងពង្រឹងការសម្របសម្រួលនៃបណ្តាស្ថាប័ននៅគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់ ជួយឧបត្ថម្ភ និងអន្តរាគមន៍ដើម្បីការពារកុមារឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភា ព ជាពិសេសក្នុងគ្រួសារនីមួយៗ។ តាមនោះ ជំរុញចលនាប្រជាជនទាំងមូលរួមដៃគ្នាការពារ ថែទាំ និងអប់រំកុមារ បង្កើតលក្ខខណ្ឌ និងកៀងគរប្រភពធនធាន ដើម្បីឱ្យកុមារគ្រប់រូបអាចមានវិសមកាលប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ