ទីក្រុង Da Nang ចាប់ផ្តើមសកម្មភាពទេសចរនៅពេលយប់តាមដងទន្លេ Han

(VOVWORLD) -  ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២១ ទីក្រុង Da Nang បានផ្តល់សំបុត្រឥតគិតថ្លៃចំនួន ២០០០ សន្លឹកជូនប្រជាជននិងភ្ញៀវទេសចរដែលចូលរួមដំណើរកម្សាន្តតាមទន្លេ Han នៅពេលយប់។
ទីក្រុង Da Nang ចាប់ផ្តើមសកម្មភាពទេសចរនៅពេលយប់តាមដងទន្លេ Han - ảnh 1ទូកទេសចរណ៍នាំភ្ញៀវទេសចរទៅទស្សនាស្ពាននាគក្នុងដំណើរកម្សាន្តឥតគិតថ្លៃតាមដងទន្លេ Han នៅពេលយប់។ (រូបថត៖ VNA)

កម្មវិធីនេះមានគោលបំណងចាប់ផ្តើមសកម្មភាពទេសចរណ៍តាមផ្លូវទឹកឡើងវិញនៅពេលយប់ដើម្បីផ្តល់ឱ្យភ្ញៀវនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បន្ទាប់ពីរយៈពេលផ្អាកដោយសារការរាលដាលនៃជំងឺ កូវីដ១៩។ហេតុនេះហើយអនុវត្តសកម្មភាពយ៉ាងសកម្មដើម្បីជំរុញតំរូវការទេសចរណ៍និងបង្កើតសន្ទុះសំរាប់ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក។

គួរបញ្ជាក់ថាកម្មវិធីនេះធ្វើឡើងក្នុងរយៈពេល ២ យប់ (ពោលគឺចាប់ពីថ្ងៃទី ១  ដល់ ថ្ងៃទី២ ខែមករា) ។ ដំណើរកម្សាន្តពេលយប់មានរយៈពេលជាង ៦០ នាទី ហើយមានទូកទេសចរណ៍ចំនួន ១៥ គ្រឿងចេញដំណើរនៅវេលាម៉ោង ២០៖០០ នៅកំពង់ផែទន្លេ  Han ទៅឆ្លងកាត់ស្ពានធំនៅទន្លេ Han ហើយនៅលើទូកទេសចរណ៍ ភ្ញៀវទេសចរអាចរីករាយនឹងការសំដែងសិល្បៈមុនពេលចេញដំណើរពីកំពុងផែផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ