ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងទេសចរណ៍ជាមួយមូលដ្ឋាននានារបស់ម៉ាឡេស៊ី
(VOVWORLD) - ឡេស៊ីតែងតែស្ថិតក្នុងចំណោមទីផ្សារភ្ញៀវទេសចរអន្តរជាតិ កំពូលទាំង១០របស់ទីក្រុង Da Nang។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ទីក្រុង Da Nang បានទទួលភ្ញៀវទេសចរម៉ាឡេស៊ីជាង ៦៨.០០០នាក់។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato' Tan Yang Thai (ឆ្វេង) ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Van Quang។ (រូបថត៖ VOV) |
កាលពីថ្ងៃទី ៣ ខែសីហា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato' Tan Yang Thai ដែលកំពុង បំពេញទស្សនកិច្ចការងារនៅទីក្រុង Da Nang លោក Nguyen Van Quang លេខា គណៈកម្មាធិការបក្សទីក្រុង Da Nang បានសម្តែងនូវគោលបំណងចង់បង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យវិនិយោគ និងទេសចរណ៍វាងទីក្រុង Da Nang និងមូលដ្ឋាននានា នៃប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីតែងតែស្ថិតក្នុងចំណោមទីផ្សារភ្ញៀវទេសចរអន្តរជាតិ កំពូលទាំង១០របស់ទីក្រុង Da Nang។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ទីក្រុង Da Nang បានទទួលភ្ញៀវទេសចរម៉ាឡេស៊ីជាង ៦៨.០០០នាក់។ លោក Nguyen Van Quang បានសង្កត់ធ្ងន់ថា៖
“ដើម្បីជំរុញទំនាក់ទំនង និងសកម្មភាពជួបប្រាស្រ័យ ការវិនិយោគនិង ទេសចរណ៍ ថ្នាក់ដឹកនាំទីក្រុង និងមន្ទីរស្ថាប័ននានានៅទីក្រុង Da Nang ជានិច្ចកាល បង្កើតលក្ខខណ្ឌអំណោយផល ហើយសន្យាគាំទ្រសកម្មភាពវិនិយោគរបស់សហ គ្រាសម៉ាឡេស៊ី ក៏ដូចជាបង្កើតបរិយាកាសល្អបំផុតសម្រាប់ភ្ញៀវទេសចរម៉ាឡេស៊ី នៅពេលធ្វើដំណើរទេសចរណ៍នៅទីក្រុង Da Nang ផងដែរ”។
លោកឯកអគ្គរដ្ឋទូត Dato'Tan Yang Thai បានឲ្យដឹងថា ទីក្រុង Da Nang មាន ជើងហោះហើរត្រង់ទៅកាន់រដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី។ នេះជាលក្ខខណ្ឌ អំណោយផលណាស់ សម្រាប់ភាគីទាំងពីរសហប្រតិបត្តិការគ្នាអភិវឌ្ឍន៍ក្នុងវិស័យវិនិយោគ និងទេសចរណ៍។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងមានជើងហោះហើរ ត្រង់បន្ថែមទៀតរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាននានារបស់ម៉ាឡេស៊ី ដើម្បីជំរុញ ការអភិវឌ្ឍទេសចរណ៍ និងការជំរុញការវិនិយោគរវាងភាគីទាំងពីរ ព្រមទាំងបញ្ជាក់ថា នឹងបំពេញបានល្អនូវតួនាទីជាស្ពាន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសម៉ាឡេស៊ី ជាមួយទីក្រុង Da Nang លើ វិស័យជាច្រើន៕