ទីក្រុង Da Nang ជំរុញការវិនិយោគពីអឺរ៉ុប
(VOVWORLD) - ចាប់ពីថ្ងៃទី ៦-១៧ ខែកញ្ញា គណៈប្រតិភូរបស់ថ្នាក់ដឹកនាំទីក្រុង Da Nang ដឹកនាំដោយលោក Luong Nguyen Minh Triet អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានអញ្ជើញទៅប្រទេសហូឡង់ ចក្រភពអង់គ្លេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីជម្រុញការវិនិយោគ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ។ (រូបថត៖ VOV) |
នៅចក្រភពអង់គ្លេស គណៈប្រតិភូបានរៀបចំសិក្ខាសាលា "Da Nang Business Roundtable" ដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងឧទ្ទេសនាមគម្រោងសំខាន់ៗមួយចំនួន ដោយអំពាវនាវឱ្យមានការវិនិយោគរបស់ទីក្រុង Da Nang ទៅដល់សហគ្រាស និងវិនិយោគិនដែលមានសក្តានុពលនៅអង់គ្លេស; ធ្វើការជាមួយភាគីពាក់ព័ន្ធនានាដើម្បីពន្លឿនការរៀបចំមហាសន្និបាតទេសចរណ៍វាយកូនហ្គោលអាស៊ី - ប៉ាស៊ីហ្វិក នៅទីក្រុង Da Nang ឆ្នាំ ២០២៤ ។
នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គណៈប្រតិភូបានចូលរួមសិក្ខាសាលាជំរុញការវិនិយោគនៅទីក្រុង Da Nang ។ ថ្នាក់ដឹកនាំទីក្រុង Da Nang បានអះអាងថា៖ “នាពេលខាងមុខ ទីក្រុង Da Nang នឹងបន្តផ្តល់អាទិភាពលើការទាក់ទាញគម្រោងការណ៍នានាក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ជឿនលឿន ស្និទ្ធស្នាលជាមួយបរិស្ថាន ថាមពលស្អាត ថាមពលកកើតឡើងវិញ សេវាកម្ម ទេសចរណ៍គុណភាពខ្ពស់ សេវាកម្មហិរញ្ញវត្ថុ Logistic និងសេវាកម្មទំនើបផ្សេងៗទៀត។ ថ្នាក់ដឹកនាំទីក្រុងបានសន្យាថានឹងបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មប្រកបដោយតម្លាភាព និងរួមដំណើរជាមួយសហគ្រាសអាល្លឺម៉ង់ ដើម្បីអនុវត្តគម្រោងប្រកបដោយជោគជ័យនៅទីក្រុង Da Nang ។
ក្នុងសិក្ខាសាលានេះបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ រវាងគណៈកម្មាធិការជំរុញនិងជួយឧបត្ថម្ភការវិនិយោគទីក្រុង Da Nang និងទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋ Bremen (Bremeninvest)ផងដែរ៕