ទីក្រុង Da Nang ៖ តាំងបង្ហាញវត្ថុនិងឯកសារមានតម្លៃជាច្រើនដែលបញ្ជាក់ពីអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានសហការជាមួយសាកលវិទ្យាល័យ Da Nang ដើម្បីរៀបចំពិព័រណ៍ផែនទីនិងបង្ហាញឯកសារ“ ប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម - ភ័ស្តុតាងជាប្រវត្តិសាស្ត្រនិងគតិយុត្តិ” ។
និស្សិតទៅទស្សនានិងសិក្សាអំពីឯកសារនៅលើឧបករណ៍កុំព្យួទ័រនៅឯពិព័រណ៍នេះ។ (រូបថត៖ VNA) |
ការតាំងពិព័រណ៍នេះគឺជាសកម្មភាពនៃការផ្សព្វផ្សាយព័ត៌មាននិងឃោសនាអំពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa តាមរយៈឯកសារ ផែនទី រូបភាព និងវត្ថុ។ ការតាំងពិព័រណ៍នេះបានណែនាំដល់សាធារណៈជននូវឯកសារ ឯកសារបោះពុម្ពផ្សាយ និងផែនទីដែល ត្រូវបានប្រមូលពីប្រភពឯកសាររបស់អ្នកស្រាវ ជ្រាវ និងអ្នកប្រាជ្ញនៅក្នុងនិងក្រៅប្រទេសផងដែរ។
តាមរយៈនោះបានបញ្ជាក់ពីគោលជំហរ សុចរិតរបស់វៀត ណាម លើកកំពស់ស្មារតីសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរបស់ប្រជាជនជាពិសេសគឺសម្រាប់ជំនាន់យុវជនវ័យជំទង់ កូនសិស្ស និងនិស្សិត ក្នុងបុព្វហេតុ ការពារអធិបតេយ្យភាពលើដែនកោះសមុទ្ររបស់មាតុភូមិផងដែរ។ ការតាំងពិព័រណ៍នេះធ្វើឡើងរហូតដល់ដំណាច់ថ្ងៃទី ៤ ខែវិច្ឆិកា៕