ទីក្រុង Da Nang ទទួលជើងហោះហើរចំនួន ៧៦៨ ដឹកអ្នកដំណើរជាង ៩៨.០០០ នាក់ក្នុងអំឡុងពេលបុណ្យតេត

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ ទីក្រុង Da Nang បានទទួលជើងហោះហើរចំនួន ៧៦៨ ដឹកភ្ញៀវទេសចរជាង ៩៨.០០០ នាក់មកទស្សនាទីក្រុង Da Nang និងបណ្តាខេត្តភាគកណ្តាល។ 
ទីក្រុង Da Nang ទទួលជើងហោះហើរចំនួន ៧៦៨ ដឹកអ្នកដំណើរជាង ៩៨.០០០ នាក់ក្នុងអំឡុងពេលបុណ្យតេត - ảnh 1ភ្ញៀវទេសចរណ៍ចូលកាន់ទីក្រុង Da Nang នៅដើមឆ្នាំថ្មី ឆ្នាំរថោះ បញ្ចស័ក ២០២៣ (រូបថត៖ Dinh Thieu/VOV)

ក្នុងអំឡុងពេល ៧ ថ្ងៃនៃអំឡុងពេលឈប់សម្រាកបុណ្យតេត (ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៥ នៃបុណ្យតេត ចំនឹងថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា) មានជើងហោះហើរក្នុងស្រុកចំនួន ៤៤៤ ជាមួយនឹងជើងហោះហើរចំនួន ៥៧.០០០ មកកាន់ទីក្រុង Da Nang ជាមធ្យមមាន ៦៤ ជើងក្នុងមួយថ្ងៃ ខ្ពស់បំផុតនៅថ្ងៃទី ១ នៃបុណ្យតេត មានជើងហោះហើរចំនួន ៤៨ ដឹកភ្ញៀវអន្តរជាតិចំនួន ៦.០០០ នាក់មកដល់ទីក្រុង Da Nang។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ២០២៣ ទីក្រុង Da Nang រៀបចំសកម្មភាពជាច្រើនដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរនារដូវផ្ការីក ដូចជាលំហ “Da Nang - បុណ្យេតេតអតីតកាល និងបច្ចុប្បន្នកាល” នៅឧទ្យាន APEC និងនៅតាមបណ្តោយផ្លូវដែលនៅជាប់នឹងទន្លេ Han ទល់មុខឧទ្យាន APEC។ សកម្មភាពមួយចំនួនទៀតដូចជា ការរាំតាមដងផ្លូវ ការតាំងពិពណ៌  … ប្រព្រឹត្តទៅពេញអំឡុងបុណ្យតេត បង្កើតចំណាប់អារម្មណ៍ល្អដល់ភ្ញៀវទេសចរណ៍។ លោកស្រី Truong Thi Hong Hanh ប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang  បានឲ្យដឹងថា៖ “ទីក្រុងបន្តដាក់ពង្រាយដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីស្តារទីផ្សារភ្ញៀវអន្តរជាតិឡើងវិញ; ផ្តោតលើការផ្សារភ្ជាប់ និងសហប្រតិបត្តិការក្នុងប្រទេស និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរប្រភពអ្នកទស្សនា និងផ្សព្វផ្សាយទិសដៅទេសចរណ៍។ ទីក្រុងក៏បានសម្របសម្រួលជាមួយធុរកិច្ចដើម្បីរៀបចំព្រឹត្តិការណ៍ទាក់ទាញភ្ញៀវ ធានាបាននូវបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព     ដើម្បីឱ្យភ្ញៀវទេសចរអាចសម្រាកបានដោយមានពេលសម្រាកលំហែកាយ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍នៅទីក្រុង Da Nang”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ