ប្រធានរដ្ឋលោកលឿង គឿង អញ្ជើញជួបសន្ទនាទ្វេភាគីក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមសប្តាហ៍កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៤ នៅរដ្ឋធានីលីម៉ានៃប្រទេសប៉េរូ លោកប្រធានរដ្ឋវៀតណាម លឿង គឿង អញ្ជើញមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន។

ប្រធានរដ្ឋលោកលឿង គឿង អញ្ជើញជួបសន្ទនាទ្វេភាគីក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon (រូបថត៖ Viet Cuong/VOV)

***ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon លោកប្រធានរដ្ឋលឿង គឿងបានអះអាងថា វៀតណាមតែងតែគោរពនិងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយនូវែល សេឡង់។ ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូអាទិភាពរបស់នូវែលហ្សេ ឡង់ក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី Luxon បានស្នើថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងសកម្មជាង ដោយដាក់ចេញនូវផែនទីបង្ហាញផ្លូវដើម្បីពិចារណាលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាពេលខាងមុខ។

ប្រធានរដ្ឋលោកលឿង គឿង អញ្ជើញជួបសន្ទនាទ្វេភាគីក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC - ảnh 2ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto (រូបថត៖ Lam Khanh/TTXVN)

*** នៅក្នុងជំនួបរវាងលោកប្រធានរដ្ឋលឿង គឿងនិងប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នាក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ (ឆ្នាំមុនសម្រេចបានជិត ១៤ ពាន់លានដុល្លារអាមេរិក) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យកសិកម្ម នេសាទនិងផលិតផលហាឡាលរបស់វៀតណាមក្នុងការចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី និងពន្លឿនការចរចាដើម្បីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ។ ភាគីឥណ្ឌូណេស៊ីបានទទួលស្គាល់រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់បន្ថយសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU); បានឯកភាពគ្នាក្នុងការស្វែងរកវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជលផល ដោយឈរ លើមូលដ្ឋាននៃផលប្រយោជន៍របស់គ្នាទៅវិញទៅមក និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ប្រធានរដ្ឋលោកលឿង គឿង អញ្ជើញជួបសន្ទនាទ្វេភាគីក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC - ảnh 3ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបជាមួយនាយកប្រតិបត្តិហុងកុង (ចិន) Li Jiachao   (រូបថត៖ Lam Khanh/TTXVN)

 *** ទទួលជួបជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក Li Jiachao  ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា ទីក្រុងហាណូយតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាពអ្នកជិតខាង ដៃគូសហប្រតិបត្តិការក្នុងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀត ណាម; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព និងគាំទ្រគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ច្បាប់មូលដ្ឋាន និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ហុងកុង គាំទ្រដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ហុងកុង។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ; លើកទឹកចិត្តឱ្យអាជីវកម្មហុងកុងវិនិយោគលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ