ទីក្រុង Da Nang បើកសម្ពោធអគារតាំងបង្ហាញ Hoang Sa
(VOVWORLD) - នាព្រឹកថ្ងៃទី២៨ មីនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ភាគ កណ្ដាលវៀតណាម បានរៀបចំពិធីបើកសម្ពោធអគារតាំងបង្ហាញ Hoang Sa ហើយបើកទ្វារទទួលប្រជាជននិងភ្ញៀវទស្សនា។
អគារតាំងបង្ហាញ Hoang Sa ត្រូវបានរចនានិងកសាងតាមស្ថាបត្យកម្ម “ត្រាអធិបតេយ្យភាពរបស់វៀត ណាម”។ សំណង់នេះមាន៤ជាន់ ហើយជាកន្លែងដើម្បីដាក់បង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយព័ត៌មាន ឯកសារ រូបថតនិងវត្ថុស្ដីពីដំណើរការរកឃើញ បង្កើតនិង ការពារអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕