ទីក្រុង Da Nang ប្រារព្ធពិធីលើកតម្កើងយុវជននិងសាខាសម្ព័ន្ធយុវជនល្អ ឈានមុខឆ្នាំ២០១៨

(VOVWORLD) -នាយប់ថ្ងៃទី ១០ ខែមិថុនា សម្ព័ន្ធយុវជនទីក្រុង Da Nang បានប្រារព្ធពិធីលើក តម្កើងយុវជនឈានមុខចំនួន ៧១ នាក់ ដែលធ្វើតាមពាក្យទូន្មានលោកប្រធាន ហូជីមិញ និង សាខាសម្ព័ន្ធសមាជិកយុវជនឈានមុខឆ្នាំ ២០១៨។
ទីក្រុង Da Nang ប្រារព្ធពិធីលើកតម្កើងយុវជននិងសាខាសម្ព័ន្ធយុវជនល្អ ឈានមុខឆ្នាំ២០១៨ - ảnh 1 ទីក្រុង Da Nang ប្រារព្ធពិធីលើកតម្កើងយុវជននិងសាខាសម្ព័ន្ធយុវជនល្អ ឈានមុខឆ្នាំ២០១៨

សមូហភាព បុគ្គលត្រូវបានលើកតម្កើងលើកនេះ សុទ្ធតែមានការរួមវិភាគទានដ៏ ឆ្នើមបំផុតក្នុងចលនាសម្ព័ន្ធសមាជិកយុវជនដោយមានរបៀបធ្វើថ្មី ច្នៃប្រឌិតជា ច្រើន ក្នុងនោះមានវិស័យកែលំអបច្ចេកទេស អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់ទីក្រុង Da Nang។ លោក Nguyen Manh Dung អនុលេខាសម្ព័ន្ធសមាជិកយុវជនទីក្រុង Da Nang បានឲ្យដឹងថា៖

"សម្រាប់ចលនានៃសាខាសម្ព័ន្ធសមាជិកយុវជនឥឡូវនេះមានការផ្លាស់ប្តូរថ្មី រូបសណ្ឋានជាច្រើននិងប្រមូលផ្តុំបានសមាជិកយុវជន។ តាមរយៈរង្វាន់លើកនេះ យើងក៏មានគោលបំណងចង់ឱ្យសាខាសម្ព័ន្ធសមាជិកយុវជន ក៏ដូចជា យុវជន ល្អដែលធ្វើតាមពាក្យទូន្មានលោកប្រធានហូជីមិញបន្តសិក្សាស្រាវជ្រាវ ហាត់ពត់ លត់ដំ ថែមទៀតដើម្បីអនុវត្តន៍តាមសារចរលេខ ០៥ នៃការិយាល័យ នយោបាយ ស្តីពី ការសិក្សានិងធ្វើតាមសតិអារម្មណ៍សីលធម៌ និងរចនាប័ទ្មលោកប្រធាន ហូជីមិញធ្វើយ៉ាងណដើម្បីអភិវឌ្ឍន៍ការងាររបស់សម្ព័ន្ធសមាជិកយុវជនកាន់តែល្អប្រសើរឡើង។”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ