ទីក្រុង Da Nang រៀបចំតាំងពិព័រណ៍ទេសចរណ៍ឆ្នាំ២០២២ តាមអនឡាញដោយតភ្ជាប់ជាមួយប្រទេសជាច្រើន
(VOVWORLD) - ចាប់ពីថ្ងៃទី ១៧- ២៥ ខែមីនា មន្ទីរទេសចរណ៍ទីក្រុង Da Nang នឹងរៀបចំការតាំងពិព័រណ៍ទេសចរណ៍ឆ្នាំ ២០២២ តាមអនឡាញ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នៅទីក្រុង Da Nang និងតំបន់ភូមិភាគកណ្តាល ទន្ទឹមនឹងនេះ តភ្ជាប់ការផ្គត់ផ្គង់សេវាកម្ម ដើម្បីបើកទ្វារទេសចរណ៍អន្តរជាតិឡើងវិញ។
ការតាំងពិព័រណ៍ទេសចរណ៍តាមអនឡាញ Danang FantastiCity ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២៥ ខែមីនា ឆ្នាំ ២០២២ (រូបថត៖ គណៈកម្មការរៀចំ) |
ការតាំងពិព័រណ៍ទេសចរណ៍អនឡាញឆ្នាំ ២០២២ មានស្តង់និម្មិតចំនួន ១៥០ របស់សហគ្រាសទេសចរណ៍ និងដៃគូអតិថិជនជាង ៦០ អង្គភាព នៅទីផ្សារនៃបណ្តាប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងអាស៊ីអាគ្នេយ៍។ ស្តង់ពិព័រណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគោលដៅ និងតំបន់ទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ សហគ្រាសដឹកជញ្ជូន សំដៅឆ្ពោះទៅសហគ្រាស និងអតិថិជនតាមរយៈការតាំងពិព័រណ៍អនឡាញ; តភ្ជាប់សហគ្រាសនានាតាមរយៈ កាលវិភាគណាត់ជួប; កម្មវិធីប្រូម៉ូសិន ម៉ោងរីករាយ និងកម្មវិធីកម្សាន្តតាមអ៊ីនធឺណិត រួមផ្សំនឹងបច្ចេកវិទ្យា VR៣៦០។
ការតាំងពិព័រណ៍ទេសចរណ៍អនឡាញឆ្នាំ ២០២២ នេះ មានស្តង់និម្មិតចំនួន ១៥០ របស់សហគ្រាសទេសចរណ៍។ (រូបថត៖ គណៈកម្មការរៀចំ) |
លោកស្រី Nguyen Thi Hoai An ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ នាយកដ្ឋានទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ការតាំងពិព័រណ៍ទេសចរណ៍អនឡាញគឺជាដំណោះស្រាយ ដើម្បីនាំមកនូវទីលានលេងកម្សាន្តសម្រាប់ក្រុមហ៊ុនទេសចរណ៍នានា បង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងតាំងពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិកនេះ។ តាមនោះ ក៏បានបើកជំហានផ្សព្វផ្សាយ ភាពច្នៃប្រឌិតនៃការផ្លាស់ប្តូរឌីជីថល ជំរុញការផ្សព្វផ្សាយ។ ក្នុងរយៈពេលបច្ចុប្បន្ន ដែលនៅតែរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩នោះ ការផ្លាស់ប្តូរឌីជីថលនៅតែជានិន្នាការដែលមិនអាចរំលងបាន”៕