ទីក្រុង Da Nang រៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរដំបូងដែលចូលមកក្នុងទីក្រុង

(VOVWORLD) - ភ្ញៀវទេសចរណ៍ដំបូងត្រូវបានស្វាគមន៍ ដោយការសម្តែងរបាំលោតម៉ុងសាយ និងទទួលបានអំណោយពិសេសពីទីក្រុង Da Nang។

ទីក្រុង Da Nang រៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរដំបូងដែលចូលមកក្នុងទីក្រុង - ảnh 1ពិធីទទួលភ្ញៀវដំបូងមកកាន់ទីក្រុង Da Nang  (រូបថត៖ VOV)

ព្រឹកថ្ងៃទី ១០ កុម្ភៈ - ថ្ងៃទី១ នៃបុណ្យតេត នៅអាកាសយានដ្ឋានអន្តរជាតិ Da Nang មន្ទីរទេសចរណ៍ទីក្រុង Da Nang បានសម្របសម្រួលជាមួយអាកាសយានដ្ឋានអន្តរជាតិ Da Nang, និងក្រុមហ៊ុនភាគហ៊ុនប្រតិបត្តិការរួម និងក្រុមហ៊ុនអាកាសចរណ៍នានា រៀបចំដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដំបូងគេមកកាន់ទីក្រុង Da Nang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤។ ភ្ញៀវទេសចរណ៍ដំបូងត្រូវបានស្វាគមន៍ ដោយការសម្តែងរបាំលោតម៉ុងសាយ និងទទួលបានអំណោយពិសេសពីទីក្រុង Da Nang។

នៅថ្ងៃដំបូងនៃបុណ្យតេត អាកាសយានដ្ឋានអន្តរជាតិ Da Nang ស្វាគមន៍ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ១២៥ ជើង តាមការប៉ាន់ប្រមាណថា មានភ្ញៀវទេសចរណ៍ជាង ១៧ ពាន់នាក់មកកាន់ទីក្រុង Da Nang ដែលក្នុងនោះចំនួនជើងហោះហើរអន្តរជាតិដែលរំពឹងទុកមានចំនួន ៥៣ ជើង ដែលត្រូវបានប៉ាន់ស្មានថា មានអ្នកទស្សនាប្រហែល ៧.៥០០ នាក់។ តាមការរំពឹងទុក អំឡុងពេលសម្រាក ៧ ថ្ងៃនៃបុណ្យតេតប្រពៃណីឆ្នាំ រោង ឆស័ក (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤) ចំនួនជើងហោះហើរអន្តរជាតិ និងក្នុងស្រុកសរុបទៅកាន់ទីក្រុង Da Nang ត្រូវបានគេប៉ាន់ស្មានថា នឹងកើនឡើងដល់ ៨៩៤ ជើង កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ