ទីក្រុង Da Nang សង្ឃឹមថានឹងទទួលភ្ញៀវឥណ្ឌាចំនួន ៣ លាននាក់​ក្នុងរយៈពេល ២ ឆ្នាំខាងមុខ

(VOVWORLD) - នាថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែតុលាខាងមុខ ជើងហោះហើរត្រង់ចំនួន ២ ជើងពី Mumbai និង New Delhi (ឥណ្ឌា) មកកាន់ទីក្រុង Da Nang នឹងបានបើកជាផ្លូវការ។ 
ទីក្រុង Da Nang សង្ឃឹមថានឹងទទួលភ្ញៀវឥណ្ឌាចំនួន ៣ លាននាក់​ក្នុងរយៈពេល ២ ឆ្នាំខាងមុខ - ảnh 1គណៈប្រតិភូ famtrip របស់ឥណ្ឌាបានធ្វើការស្ទាបស្ទង់មតិ និងធ្វើការជាមួយមន្ទីរទេសចរណ៍ទីក្រុង Da Nang ស្តីពីការផ្លាស់ប្តូរភ្ញៀវរវាងភាគីទាំងពីរ (រូបថត៖ VOV)

ជើងហោះហើរថ្មីចំនួន ៣ ពីឥណ្ឌាមកកាន់ទីក្រុង Da Nang នឹងបន្តបើកនាខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។ ក្រៅពីនោះ ទីក្រុង Da Nang កំពុងធ្វើសកម្មភាពផ្សព្វផ្សាយគោលដៅមកដល់យ៉ាងសកម្ម។ នាពេលថ្មីៗនេះ មជ្ឈមណ្ឌលជំរុញទេសចរណ៍ នៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានរៀបចំដោយជោគជ័យនូវកម្មវិធីជំរុញ និងឧទ្ទេសនាមទេសចរចណ៍ទីក្រុង Da Nang នៅទីក្រុង New Delhi ឥណ្ឌា។ ផ្នែកទេសចរណ៍ទីក្រុងសង្ឈឹមថា នឹងទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៣ លាននាក់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ លោកស្រី Nguyen Thi Hoai An នាយិកាមជ្ឈមណ្ឌលជំរុញទេសចរណ៍ នៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ឥណ្ឌាជាទីផ្សារ ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ បន្ទាប់ពីចិន។ នាបច្ចុបន្ននេះ ទីផ្សារចិនមិនទាន់បើកសកម្មភាពទេសចរណ៍យ៉ាងពេញលេញឡើយ ដូច្នេះហើយ ឥណ្ឌាគឺជាសក្តានុពលដ៏ធំសម្រាប់យើងស្វែងរកទីផ្សារថ្មី

និងធ្វើពិពិធកម្មទីផ្សារអន្តរជាតិ។ នាងខ្ញុំចាត់ទុកថាទីផ្សារឥណ្ឌាជាទីផ្សារដែលសមស្របចំពោះប្រៀបខ្លាំងរបស់ទីក្រុង Da Nang ដូចជា សម្រាកលំហែកាយនៅឆ្នេរសមុទ្រ ការទិញដូរ ក៏ដូចជាទេសចរណ៍អាពាហ៍ពិពាហ៍ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ