ទីក្រុង Ha Long រៀបចំឯកសារគ្រប់គ្រង តាមដានសុខភាពប្រជាជន
(VOVWORLD) - ទីក្រុង Ha Long ក៏បានណែនាំដល់សង្កាត់ ឃុំនានា ត្រួតពិនិត្យយ៉ាងដិតដល់ចំពោះករណីភ្ញៀវទេសចរដែលបានធ្វើដំណើរពាក់ព័ន្ធនឹងអ្នកជំងឺ Covid-19 ទី ១៧ ។
ទីក្រុង Ha Long រៀបចំឯកសារគ្រប់គ្រង តាមដានសុខភាពប្រជាជន |
ចាប់ពីថ្ងៃទី ៩ ខែមិនា ស្ថាប័នមានសមត្ថកិច្ចនៅទីក្រុង Ha Long បានអនុវត្តន៍ការរាយការណ៍សុខាភិបាល ពិនិត្យសុខភាពជូនប្រជាជននៅទីក្រុង ដើម្បីរៀបចំឯកសារគ្រប់គ្រង តាមដានសុខភាពប្រជាជនតាមរបៀបប្រព័ន្ធ។ លោក Vu Van Dien លេខាធិការគណៈកម្មាធិការបក្សទីក្រុង Ha Long បានឲ្យដឹងថា៖ “មន្ទីរពេទ្យខេត្ត Quang Ninh Bai Chay និងមន្ទីរពេទ្យ Hoanh Bo បាន សហការជាមួយមន្ទីរសុខាភិ បាលឃុំ និងសាលារៀននៅ ទីក្រុង Ha Long ធ្វើការពិនិត្យ រៀបចំឯកសារពិនិត្យសុខភាពសំរាប់ប្រជាជនទាំងមូល។ អាស្រ័យហេតុនេះ ចាត់វិធានការអាទិភាព ដើម្បីពង្រឹងការថែទាំសុខភាពជូនប្រជាជន ក្ដាប់ជាប់ស្ថានភាពសុខភាពរបស់ប្រជាជន ក៏ដូចជាតភ្ជាប់ព័ត៌មានរបស់ប្រជាជនជាមួយរដ្ឋអំណាច់ផងដែរ”។
លើសពីនេះទៅទៀត ទីក្រុង Ha Long ក៏បានណែនាំដល់សង្កាត់ ឃុំនានា ត្រួតពិនិត្យយ៉ាងដិតដល់ចំពោះករណីភ្ញៀវទេសចរដែលបានធ្វើដំណើរពាក់ព័ន្ធនឹងអ្នកជំងឺ Covid-19 ទី ១៧ ផងដែរ៕