ទីក្រុង Hai Duong ត្រូវបានទទួលស្គាល់ជានគរថ្នាក់ទី១

(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ឧបនាយករដ្ឋ មន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ការក្លាយទៅជានគរថ្នាក់ទី១គឺជា របត់សំខាន់ ជាមោទនភាពរបស់បក្សភាគ របស់ប្រជាជនទីក្រុងក៏ដូចជាខេត្ត Hai Duong ទាំងមូលផងដែរ។
នាយប់ថ្ងៃទី២៦ ខែតុលា ទីក្រុង Hai Duong ភាគខាងជើងវៀតណាមត្រូវ បានទទួលស្គាល់ជាផ្លូវការ ជានគរថ្នាក់ទី១។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញចូលរួមពិធីប្រកាស។ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ឧបនាយករដ្ឋ មន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ការក្លាយទៅជានគរថ្នាក់ទី១គឺជា របត់សំខាន់ ជាមោទនភាពរបស់បក្សភាគ របស់ប្រជាជនទីក្រុងក៏ដូចជាខេត្ត Hai Duong ទាំងមូលផងដែរ។ ជាខេត្តមួយដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ ភាគខាងជើង ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានស្នើអោយទីក្រុង Hai Duong ត្រូវការបន្តពង្រីកប្រពៃណីបដិវត្តន៍ ស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតក្នុង ការដឹកនាំដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយផ្លែផ្កាបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ