ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស
(VOVWORLD) - នាថ្ងៃទី ១៤ ខែសីហា នៅទីក្រុង Hai Duong សាកលវិទ្យាល័យហាណូយ បានសម្របសម្រួលជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Hai Duong រៀបចំសិក្ខាសាលា “លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស ក្នុងកម្មវិធីអប់រំមធ្យមសិក្សាទុតិយភូមិ” ។
ភ្ញៀវកិត្តិយសមកពីក្រសួងអប់រំនិងបណ្តុះបណ្តាល និងសាកលវិទ្យាល័យហាណូយ បានចែករំលែកលើការផ្លាស់ប្តូរដ៏សំខាន់ ក៏ដូចជាអត្ថប្រយោជន៍នៅក្នុងកម្មវិធីអប់រំភាសាអង់គ្លេសថ្មី; គោលនយោបាយលើកកម្ពស់សមត្ថភាពសម្រាប់គ្រូបង្រៀនភាសាអង់គ្លេស; បទពិសោធន៍និងចំណេះដឹងធ្វើបច្ចុប្បន្នភាពអំពីវិធីសាស្រ្តគរុកោសល្យ គំរូជោគជ័យ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀនភាសាអង់គ្លេស ក្រោមកម្មវិធីអប់រំមធ្យមសិក្សាទុតិយភូមិថ្មី។
លោក Axel Berthome នាយកបណ្តុះបណ្តាលនៃវិទ្យាស្ថានភាសាអង់គ្លេស Enspire បានចែករំលែកអំពីនិន្នាការនៃការបង្រៀនភាសាអង់គ្លេសនៅក្នុងថ្នាក់រៀនតាមវិធីសាស្រ្តថ្មី ដោយអនុវត្តជំនាញចំនួន ៤ (ទំនាក់ទំនង សហប្រតិបត្តិការ ធ្វើការជាក្រុម ការគិតពិចារណា និងការច្នៃប្រឌិត) ក្នុងការបង្រៀនភាសាអង់គ្លេសនៅក្នុងថ្នាក់រៀនម្រាប់សិស្ស៕