ទីក្រុង Hai Phong នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI

(VOVWORLD) - ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សម្ព័ន្ធក្រុមហ៊ុននេះ បានបណ្ដាក់ទុនសរុបចំនួន ៤,៦៥ពាន់លានដុល្លារអាមេរិកនៅ LG Hai Phong។

ទីក្រុង Hai Phong បានវ៉ាដាច់ទីក្រុងហូជីមិញ ហាណូយ និង Binh Duong  ដើម្បីឈានឡើងនាំមុខគេនៅក្នុងទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគបរទេស ជាមួយទុនចុះបញ្ជីសរុបជាង ៥,២៦ ពាន់លានដុល្លារអាមេរិក កើនជិត ៣,៥ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ចំណាត់ថ្នាក់ទី ២ គឺជា Long An ជាមួយទឹកប្រាក់ចំនួន ៣៨៤ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺទីក្រុងហូជីមិញ Binh Duong  Bac Ninh  និងហាណូយ។

ក្នុងចំណោមវិនិយោគិនធំៗនៅទីក្រុង Hai Phong គឺត្រូវរំលឹកដល់ LG ដែលជាសម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិកមកពីប្រទេសកូរ៉េខាងត្បូង។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សម្ព័ន្ធក្រុមហ៊ុននេះ បានបណ្ដាក់ទុនសរុបចំនួន ៤,៦៥ពាន់លានដុល្លារអាមេរិកនៅ LG Hai Phong ហើយក្លាយទៅជាសហគ្រាស FDI ដែលមានទុនច្រើនបំផុតនៅទីក្រុង Hai Phong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ