ទីក្រុង Hoi An រៀបចំសកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើន ដើម្បីទទួលអណរឆ្នាំថ្មី ២០២៣
(VOVWORLD) - កម្មវិធី “វិថីសិល្បៈ និងច្នៃប្រឌិត” បានទាក់ទាញសិប្បកររាប់សិបនាក់មកពីភូមិរបរប្រពៃណីនានានៅទីក្រុង Hoi An សម្តែងនឹងដាក់តាំងបង្ហាញផលិតផលនានារបស់ភូមិបរប្រពៃណី ដូចជា៖ គ្រឿងកុលាលភាជន៍ វត្ថុចម្លាក់ និងគំនូរចរបាប់។
ទីក្រុង Hoi An រៀបចំសកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើន ដើម្បីទទួលអណរឆ្នាំថ្មី ២០២៣ |
|
កាលពីយប់ថ្ងៃទី ២៨ ធ្នូ សកម្មភាពវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលជាច្រើន ដើម្បី ទទួលអណរឆ្នាំថ្មី ២០២៣បានប្រព្រឹត្តិទៅ នៅទីក្រុង Hoi An ខេត្ត Quang Nam។ ក្នុងនោះ កម្មវិធី “វិថីសិល្បៈ និងច្នៃប្រឌិត” បានទាក់ទាញសិប្បកររាប់សិបនាក់មកពីភូមិរបរប្រពៃណីនានានៅទីក្រុង Hoi An សម្តែងនឹងដាក់តាំងបង្ហាញផលិតផលនានារបស់ភូមិបរប្រពៃណី ដូចជា៖ គ្រឿងកុលាលភាជន៍ វត្ថុចម្លាក់ និងគំនូរចរបាប់។ លើសពីនេះទៅទៀត ក៏មានសកម្មភាពនានាដូចជា៖ ពិព័រណ៍រូបថត Hoi An - បេតិកភណ្ឌ និងច្នៃប្រឌិត; បរិយាកាសអាហារនៅវិថី Hoi An; តន្ត្រីតាមដងវិថី ល្បែងប្រជាប្រិយជាដើម។ លោក Nguyen Van Lanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖
“នេះនឹងជាកន្លែងផ្សារភ្ជាប់ជាមួយសិប្បករ និងម្ចាស់កម្មវត្ថុ។ នេះក៏ជាទីលានលេងសម្រាប់មនុស្សគ្រប់រូបអញ្ជើញមកជួបប្រាស្រ័យគ្នា រួមគ្នាបំផុសគំនិតច្នៃប្រឌិត រួមគ្នាចែករំលែក និងប្រមូលផ្ដុំឲ្យក្លាយទៅជាផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Hoi An ក្នុងដំណើរការខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងនវានុវត្តន៍ផងដែរ”៕