ទីក្រុង Hue៖ មនុស្សជាង ៣ ពាន់នាក់ចូលរួមក្នុង “ការរត់ដើម្បីសុខភាពសហគមន៍”

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ សម្ព័ន្ធយុវជនទីក្រុង Hue ខេត្ត Thua Thien Hue បានប្រារព្ធកម្មវិធី “រត់ប្រណាំង Hue ដើម្បីសហគមន៍” លើកទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ “និទាឃរដូវនៃសេចក្តីស្រឡាញ់”។

មនុស្សជាង ៣ពាន់នាក់បានចូលរួមកម្មវិធីរួមគ្នាដើម្បីយកឈ្នះ និងឆ្លងបទពិសោធន៍តាមដងផ្លូវដ៏មនោរម្យជាមួយនឹងបេតិកភ័ណ្ឌដ៏ល្បីល្បាញ និងទេសភាពនៃរាជធានីបុរាណ Hue។ កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងទីក្រុង ចូលរួមសកម្មភាពហ្វឹកហាត់កាយសម្បទា និងកីឡា ឆ្លើយតបនឹងយុទ្ធនាការ “ប្រជាជនទាំងអស់ហាត់ប្រាណតាមគំរូរបស់ប្រធានហូជីមិញដ៏ឧត្តុង្គឧត្តម” ឆ្ពោះទៅខួបលើកទី៤៨ ទិវា រំដោះខេត្ត Thua Thien Hue ។ គណៈកម្មាធិការរៀបចំក៏បានបរិច្ចាគដល់មូលនិធិជួយជនក្រីក្រនៅទីក្រុង Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ