ទីក្រុង Prague និងទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


ទីក្រុង Prague និងទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ទីក្រុង Prague និងទីក្រុងហាណូយបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (VNA)

(VOVworld) – នារសៀលថ្ងៃទី ១ វិច្ឆិកា អនុប្រធានគណៈកម្មាធិការប្រជាជន
 ទីក្រុងហាណូយ លោក Nguyen Doan Toan បានទទួលជួបសន្ទនាជាមួយអនុ
រដ្ឋមន្ត្រីការបរទេសឆែក សមាជិកក្រុមប្រឹក្សាទីក្រុង Prague លោក Lukas
Kaucky ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបធ្វើការ
អនុរដ្ឋមន្ត្រីការបរទេសឆែក លោក Lukas Kaucky បានឲ្យដឹងថា៖ គោលដៅ
នៃ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺសំដៅបង្កើនទំនាក់ទំនង
សហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងរដ្ឋធានី Prague និងរដ្ឋធានី
ហាណូយ ជាពិសេសលើវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ការដោះ
ស្រាយ សម្រាមនិងការអភិវឌ្ឍន៍ទេសចរណ៍។ សំដៅពង្រីកតំលៃវប្បធម៌បំរើ
ឲ្យទេសចរ ណ៍ក៏ដូចជាបង្កើនការជួបប្រាស្រ័យនិងការយោកយល់គ្នាទៅវិញ
ទៅមក Prague ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយហាណូយក្នុង
ការងារអភិរក្សនិងជួស ជុលកែរ្ត៍តំណែលនៅទីក្រុងហាណូយ។ ក្រៅពីនោះ
Prague ក៏មានគោលបំណង ផ្លាស់ប្តូរបន្ថែមអំពីការកសាងទីក្រុងឆ្លាតសំដៅ
ជួយឧបត្ថម្ភទីក្រុងហាណូយ អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំង
ពីរបានឯកភាពអំពីបណ្ដាការផ្តើម​គំនិតពោលខាងលើ ហើយលោក Nguyen
Doan Toan បានអះអាងថានឹងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន
អាជីវករឆែកស្វែងយល់និងវិនិយោគចូលទីក្រុងហាណូយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ