ទីក្រុង Reims របស់បារាំងមានបំណងស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម

ទីក្រុង Reims របស់បារាំងមានបំណងស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son ថ្លែងមតិក្នុងជំនួបសន្ទនា


(VOVworld)-Reims មានបំណងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ វៀតណាមដូចជាតភ្ជាប់ជាមួយតំបន់នានារបស់វៀតណាមលើវិស័យមានប្រៀប​ខ្លាំងដូចជាអភិរក្សបេតិកភ័ណ្ឌ អភិវឌ្ឍន៍កសិកម្មស្អាតនិងជម្រុញទេសចរណ៍។ នោះជាការអះអាងរបស់អភិបាលទីក្រុង Reims លោក Arnaud Robinet នៅក្នុង​ការជួបសន្ទនាជាមួយលោក Nguyen Ngoc Son ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅបារាំងនៅខាងក្រៅសិក្ខាសាលាអន្តរជាតិស្តីពី “Reims បើកទ្វារទៅកាន់ទ្វីបអា
ស៊ី” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៧រហូតដល់ថ្ងៃទី៩ឧសភា។ លោក Arnaud Robinet
បានឲ្យដឹងថា៖

“យើងខ្ញុំមានបំណងថាទីក្រុង Reims នឹងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការ និងតភ្ជាប់ជាមួយទីក្រុងនានាលើទូទាំងពិភពលោក ជាពិសេសគឺនៅតំបន់អាស៊ី​
អាគ្នេយ៍។​វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ តាមនោះយើងខ្ញុំចាត់ទុកថាមានវិស័យជាច្រើនដែលយើងអាចជម្រុញកិច្ចសហ
ប្រតិបត្តិការ ដូចជាអភិរក្សបេតិកភ័ណ្ឌ វិស័យកសិកម្ម សេដ្ឋកិច្ចស្អាតជាដើម ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ