ទីក្រុង Thu Duc នឹងជាអាស័យដ្ឋាននៃការច្នៃប្រឌិត

(VOVWORLD) -  "នេះជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អនុវត្តបញ្ញា សិប្បនិម្មិត។ ប្រសិនបើចាត់ទុកទីក្រុងហូជីមិញជាទីក្រុងឆ្លាតវៃនោះ គឺ ទីក្រុង Thu Duc ជាអាស័យដ្ឋាននៃការច្នៃប្រឌិត។"
ទីក្រុង Thu Duc នឹងជាអាស័យដ្ឋាននៃការច្នៃប្រឌិត - ảnh 1 ពិធីបង្ហាញក្រុមប្រឹក្សាពិគ្រោះយោបល់កម្មវិធី "ស្រាវជ្រាវនិងអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងហូជីមិញដំណាក់កាលឆ្នាំ២០២០-២០៣០"។ (រូបថត៖ laodong.vn)

នាព្រឹកថ្ងៃទី៧ វិច្ឆិកា ទិវាបុណ្យសហគ្រាសបច្ចេកវិទ្យាព័ត៌មាននិង បញ្ញាសិប្បនិម្មិត ក្រោមមូលបទ “បញ្ញាសិប្បនិម្មិតនិងការផ្ទេរប្ដូរជាឌីជីថល - មូលដ្ឋានគ្រឹះនិងតម្លៃថ្មី” បានប្រារព្ធធ្វើឡើងនៅទីក្រុង ហូជីមិញ។ ថ្លែងនៅ ទីនេះ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ ទទួលបន្ទុកការដឹកនាំបក្សភាគទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖

“នាបច្ចុប្បន្ន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញកំពុងសហការ យ៉ាងសកម្មជាមួយរដ្ឋាភិបាលនិងរដ្ឋសភាដើម្បីដាក់ជូន គម្រោងការណ៍ បង្កើតទីក្រុង Thu Duc ដែលគ្រោងនឹងត្រូវបានអនុម័តនាដើមខែធ្នូខាង មុខ។ ទីក្រុង Thu Duc ជាទីក្រុងនៃការច្នៃប្រឌិតប្រកបដោយលក្ខណៈ ប្រាស្រ័យទាក់ទងគ្នាខ្ពស់។ នេះជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អនុវត្តបញ្ញា សិប្បនិម្មិត។ ប្រសិនបើចាត់ទុកទីក្រុង ហូជីមិញជាទីក្រុងឆ្លាតវៃនោះ គឺ ទីក្រុង Thu Duc ជាអាស័យដ្ឋាននៃការច្នៃប្រឌិត។ សង្ឃឹមថា បណ្ដាមិត្តវ័យ ក្មេងនិងសហគ្រាសនឹងមកដល់ទីក្រុងនេះដើម្បីធ្វើសកម្មភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ