ទីក្រុងចំនួនបីរបស់វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ Top គោលដៅកំពូលនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - បញ្ជីនេះគឺផ្អែកលើការជ្រើសរើសពីទស្សនិកជនជុំវិញពិភពលោក ចាប់ពីខែមករាដល់ខែមេសាឆ្នាំនេះ។ 
ទីក្រុងចំនួនបីរបស់វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់ Top គោលដៅកំពូលនៅអាស៊ីអាគ្នេយ៍ - ảnh 1មណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅទីក្រុងហាណូយ (រូបថត៖ VOV)

ស្នាដៃបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Travel & Leisure ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទើបបានប្រកាសពានរង្វាន់ Asia's Best Awards ២០២២ ដើម្បីផ្តល់យោបល់លើការធ្វើដំណើរអំពីទិសដៅ រមណីយដ្ឋាន ភោជនីយដ្ឋាន... ក្នុងតំបន់។ បញ្ជីនេះគឺផ្អែកលើការជ្រើសរើសពីទស្សនិកជនជុំវិញពិភពលោក ចាប់ពីខែមករាដល់ខែមេសាឆ្នាំនេះ។ ទីក្រុង Da Nang ទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាទីតាំងតំណាងបី របស់ វៀតណាម ដែលបានលើកតម្កើងក្នុងពានរង្វាន់ទេសចរណ៍ Asia's Best Awards ២០២២ របស់ Travel & Leisure's។

ក្នុងបញ្ជីរបស់ Travel & Leisure នៃទីក្រុងអាស៊ីអាគ្នេយ៍កំពូលទាំង ១០នោះ ទីក្រុង Da Nang ជាប់ចំណាត់ថ្នាក់លេខ ៣; ទីក្រុងហាណូយ ទី ៥ និងទីក្រុងហូជីមិញទី ៨។ ទីក្រុងបាងកក រាជធានីនៃប្រទេសថៃ គឺជាអ្នកឈ្នះក្នុងប្រភេទនេះ។

ធ្វើការវាយតម្លៃអំពីវៀតណាម Travel & Leisure's បានសរសេរថា៖ “វៀតណាមមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសនៅពេលនេះ មិនចាំបាច់ធ្វើតេស្តរកកូវីដ ១៩ ឬដាក់ឱ្យនៅដាច់ដោយឡែកនោះទេ។ សូមគិតអំពីម្ហូប Pho និងកាហ្វេទឹកដោះគោទឹកកកនៅកន្លែងនេះ ខណៈដែលអ្នកមើលការប្រកាសរង្វាន់”។

សូមគូសបញ្ជាក់ថា Travel & Leisure គឺជាទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដែលមានអ្នកអានច្រើនជាង ១៦ លាននាក់ក្នុងមួយខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ