ទីក្រុងជាច្រើនរបស់ចិន បន្ធូរបន្ថយបទប្បញ្ញត្តិធ្វើតេស្តកូវីដ ១៩

(VOVWORLD) - នៅទីក្រុងប៉េកាំង ប្រជាជនដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈនឹងមិនត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ក្នុងរយៈពេល ៤៨ ម៉ោង។
ទីក្រុងជាច្រើនរបស់ចិន បន្ធូរបន្ថយបទប្បញ្ញត្តិធ្វើតេស្តកូវីដ ១៩ - ảnh 1បុគ្គលិកប្រឆាំងជំងឺរាតត្បាតនៅតាមដងផ្លូវក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែធ្នូ។ រូបថត៖ រ៉យទ័រ

កាលពី ថ្ងៃទី ៥ ខែធ្នូ សហគ្រាសជាច្រើននៅចិនបានបើកសកម្មភាពឡើងវិញ ខណៈពេលដែលតម្រូវការធ្វើតេស្តកូវីដ ១៩ ក៏ត្រូវបានបន្ធូរបន្ថយនៅទីក្រុងប៉េកាំង និងទីក្រុងមួយចំនួនទៀត។

នៅទីក្រុងប៉េកាំង ប្រជាជនដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈនឹងមិនត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-2 ក្នុងរយៈពេល ៤៨ ម៉ោង។ បទប្បញ្ញត្តិដូច្នេះក៏ត្រូវបានអនុវត្តន៍នៅតាមមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងសៀងហៃ ហើយប្រជាជនអាចទៅកាន់ទីសាធារណៈ ដូចជាសួនឧទ្យាន គោលដៅទេសចរណ៍ ដោយមិនត្រូវតែមានលទ្ធផលធ្វើតេស្តកូវីដ ១៩អវិជ្ជមានឡើយ។

ទីក្រុង Hangzhou ខេត្ត Zhejiang ក៏បានបញ្ឈប់យុទ្ធនាការធ្វើតេស្តិ៍ទ្រង់ទ្រាយធំជាប្រចាំលើមនុស្សចំនួន ១០ លាននាក់ទៀតហើយ។ នៅទីក្រុង Urumqi តំបន់ស្វយ័ត Xinjiang ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋានជិះស្គីបានបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ៥ ខែធ្នូ។

នៅថ្ងៃដដែល ចិនបានរកឃើញករណីឆ្លងថ្មីជំងឺរាតត្បាតកូវីដ ១៩ ជាង ២៩ ៧០០ ករណីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ