ទីក្រុងជាច្រើនរបស់រុស្ស៊ីត្រូវជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ដោយសារ ព័ត៌មានគ្រាប់បែក
(VOVWORLD) -ក្នុងអំឡុងពេលពីរថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ កញ្ញា ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីត្រូវជម្លៀសប្រជាពលរដ្ឋចំនួន ៤៥ ពាន់នាក់ ចេញពីទីកន្លែងចំនួន ២០៥ នៅក្នុងទីក្រុង ក្នុងនោះមានទីក្រុងម៉ូស្គូ បន្ទាប់ពីទទួលការហៅទូរស័ព្ធអនាមិកជូនដំណឹងថាមានគ្រាប់បែក។
ទីក្រុងជាច្រើនរបស់រុស្ស៊ីត្រូវជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ដោយសារ ព័ត៌មានគ្រាប់បែក |
ក្នុងអំឡុងពេលពីរថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ កញ្ញា ស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ីត្រូវជម្លៀសប្រជាពលរដ្ឋចំនួន ៤៥ ពាន់នាក់ ចេញពីទីកន្លែងចំនួន ២០៥ នៅក្នុងទីក្រុង ក្នុងនោះមានទីក្រុងម៉ូស្គូ បន្ទាប់ពីទទួលការហៅទូរស័ព្ធអនាមិកជូនដំណឹងថាមានគ្រាប់បែក។ ការហៅទូរស័ព្ធទាំងនេះបានជូនដំណឹងថាមានគ្រាប់បែកនៅទីស្ដីពីការរដ្ឋបាល និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម មហវិទ្យាល័យ វិទ្យាល័យ និងរោងកុន។ អាជ្ញាធរបានជម្លៀសប្រជាជនចេញពីតំបន់ទាំងនេះ ដើម្បីធ្វើការត្រួតពិនិត្យប៉ុន្ដែគ្មានសេចក្ដីជូនដំណឹងណាមួយទទួលការបញ្ជាក់ទេ។
បច្ចុប្បន្ន អាជ្ញាធរកំពុងពិនិត្យព័ត៌មានគ្រាប់បែកនៅស្ថានីយ៍សំខាន់ៗទាំងបី រួមមាន៖ Kiev Kazan Leningrad រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៤គឺ៖ Megapolis Afimall Gorod និង Schelkovo៕