ទីក្រុងដាណាំងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដើមដំបូងចំនួន១២៥០នាក់មកទស្សនាតាមផ្លូវសមុទ្រ

(VOVWORLD) - ការរៀបចំពិធីទទួលស្វាគមន៍បណ្ដា ភ្ញៀវអន្តរជាតិដើមដំបូងក្នុងឆ្នាំថ្មី គឺសំដៅបង្កើតឡើងការចាប់អារម្មណ៍ដ៏ល្អ ប្រសើរចំពោះភ្ញៀវអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយអំពីរូបភាពទីក្រុងដាណាំង ដ៏រួសរាយរាក់ទាក់ផងដែរ។ 
ទីក្រុងដាណាំងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដើមដំបូងចំនួន១២៥០នាក់មកទស្សនាតាមផ្លូវសមុទ្រ - ảnh 1នាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែ Tien Sa ទីក្រុងដាណាំងក្នុងថ្ងៃដើំមឆ្នាំថ្មី (រូបថត៖ baodanang.vn) 

នាថ្ងៃទី២៦ខែមករា (ពោលគឺថ្ងៃទី២បុណ្យតេតឆ្នាំជូតទោស័ក២០២០) នៅកំពង់ផែ Tien Sa មន្ទីរទេសចរណ៍ទីក្រុងដាណាំង ភាគកណ្ដាលវៀត ណាម បានសហការជាមួយក្រុមហ៊ុន Destination Asia – Da Nang រៀបចំ ពិធីទទួលស្វាគមន៍នាវា Westerdam ដែលដឹកភ្ញៀវទេសចរអន្តរជាតិចំនួន ១២៥០នាក់មកដល់ទីក្រុងតាមផ្លូវសមុទ្រ។ នេះជានាវាសមុទ្រទេសចរណ៍ ដើមដំបូងចូលចតកំពង់ផែទីក្រុង ដាណាំង ក្នុងឆ្នាំថ្មីប្រពៃណី២០២០នេះ។

        នៅពិធីទទួលស្វាគមន៍ នាយករងមន្ទីរទេសចរណ៍ដាណាំងលោក Nguyen Xuan Binh បានអោយដឹងថា ការរៀបចំពិធីទទួលស្វាគមន៍បណ្ដា ភ្ញៀវអន្តរជាតិដើមដំបូងក្នុងឆ្នាំថ្មី គឺសំដៅបង្កើតឡើងការចាប់អារម្មណ៍ដ៏ល្អ ប្រសើរចំពោះភ្ញៀវអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយអំពីរូបភាពទីក្រុងដាណាំង ដ៏រួសរាយរាក់ទាក់ផងដែរ។ ក្នុងឆ្នាំ២០២០ ផ្នែកទេសចរណ៍ទីក្រុងនឹងបង្កើន ការងារផ្សព្វផ្សាយ ពង្រីកទីផ្សារ សហការជាមួយក្រុមហ៊ុននាវាសមុទ្រនិង សហគ្រាសទេសចរណ៍នានាដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍នៃទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ