ទីក្រុងដាណាំងបើកការដ្ឋានសាងសង់ឧទ្យានផ្នែកទន់លេខ២
(VOVWORLD) - ក្រោយពីបានសម្រេចរួចរាល់ គម្រោងការណ៍នេះនឹងផ្គត់ផ្គង់កន្លែងធ្វើការសម្រាប់មនុស្សប្រមាណ៦០០០នាក់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។
គណៈកម្មាធិការប្រជាជនទីក្រុងដាណាំងកាលពីថ្ងៃទី១០ តុលា បាន រៀបចំពិធីបើកការដ្ឋានសាងសង់សំណង់ឧទ្យានផ្នែកទន់លេខ២ ដំណាក់ កាលទី១។ សំណង់នេះត្រូវបានកសាងនៅលើផ្ទៃដីជាង២,៨ ហិកតានៅ សង្កាត់ Thuan Phuoc ខ័ណ្ឌ Hai Chau។ ក្រោយពីបានសម្រេចរួចរាល់ គម្រោងការណ៍នេះនឹងផ្គត់ផ្គង់កន្លែងធ្វើការសម្រាប់មនុស្សប្រមាណ៦០០០នាក់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។ លោក Ho Ky Minh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងបានឲ្យដឹងថា៖
“នេះជាសំណង់ពិសេសដែលមានអត្ថនន័យដ៏សែនសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ហើយបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ ថ្នាក់ដឹកនាំទីក្រុងដាណាំងក្នុងការបើកការចំណាយទុន កែលម្អបរិយាកាស វិនិយោគ បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹម នឹងនោះ បង្កើតឡើងប្រភពធនធានថ្មីសម្រាប់សកម្មភាពចាប់ផ្ដើមអាជីវកម្ម និងច្នៃប្រឌិតរបស់ទីក្រុងដាណាំងផងដែរ”៕