ទីក្រុងដាណាំងបំផុសសប្ដាហ៍កោះសមុទ្រវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុងដាណាំងបាន បំផុស “សប្ដាហ៍កោះសមុទ្រវៀតណាមវៀតណាម” ឆ្នាំ២០១៩ និងពិធីជួយជ្រោម ជ្រែង “ទិវាមហាសាគរពិភពលោក”។

ក្រោមប្រធានបទ “ពិភពលោកនិងមហាសាគរ” ទិវាមហាសាគរពិភពលោក ឆ្នាំនេះអំពាវនាវអោយមនុស្សគ្រប់រូប មានការទទួលខុសត្រូវថែទាំអោយមហា សាគរកាន់តែស្អាតបៃតងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងលើកទឹកចិត្តដំណោះ ស្រាយបង្ការប្រឆាំងនឹងការបំពុលដោយសំរាមប៉្លាស្ទិកនៅសមុទ្រ ដើម្បីមហាសា គរប្រកបដោយសុខភាពផងដែរ។ លោក Dang Viet Dung អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងដាណាំងបានអោយដឹងថា៖

        “យើងកំពុងប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរក្នុងការធ្វើអាជីវកម្មធនធានសមុទ្រ។ ការបំពុលដោយសំរាមប៉្លាស្ទិកនៅសមុទ្រកាន់តែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលបង្កឡើងការខូចខាតទៅលើបរិស្ថានសមុទ្រ និងសត្វសមុទ្រ ផងដែរ។ ទីក្រុងមានគោលបំណងចង់អំពាវនាវអោយប្រជាជនលើកកំពស់មន សិការក្នុងកិច្ចការពារបរិស្ថាន ព្រមទាំងអំពាវនាវអោយអ្នកនេសាទធ្វើអាជីវកម្ម ធនធានសមុទ្រប្រកបដោយប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច អះអាង នូវអធិបតេយ្យភាព ហើយការពារសិទ្ធិស្របច្បាប់នានារបស់វៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ