ទីក្រុងដាណាំងយកសំណាករបស់ពលរដ្ឋជាង១៦ពាន់នាក់ទៅធ្វើតេស្តជម្ងឺ Covid-19

(VOVWORLD) - សមត្ថភាពធ្វើតេស្តនៃទីក្រុងនាបច្ចុប្បន្ន អាចសម្រេចបាន១ម៉ឺន សំណាកក្នុងមួយថ្ងៃ ហើយទីក្រុងកំពុងស្នើឲ្យក្រសួងសុខាភិបាល ជួយលើក កំពស់ឡើងដល់ទៅ២ម៉ឺនសំណាកក្នុងមួយថ្ងៃ។ 

 ចាប់ពីថ្ងៃទី២៥ កក្កដា ដល់ថ្ងៃទី៣ សីហាទីក្រុងដាណាំងបានយក សំណាករបស់ពលរដ្ឋជាង១៦ពាន់នាក់ទៅធ្វើតេស្តជម្ងឺ Covid-19 ក្នុងនោះ ជាង១ម៉ឺននាក់មានលទ្ធផលអវិជ្ជមាន ហើយ ១២១នាក់មានលទ្ធផលវិជ្ជ មាន។ សព្វថ្ងៃទីក្រុងមានអង្គភាពចំនួន៥ដែលទទួលបន្ទុការធ្វើតេស្តជម្ងឺ Covid-19។ សមត្ថភាពធ្វើតេស្តនៃទីក្រុងនាបច្ចុប្បន្ន អាចសម្រេចបាន១ម៉ឺន សំណាកក្នុងមួយថ្ងៃ ហើយទីក្រុងកំពុងស្នើឲ្យក្រសួងសុខាភិបាលជួយលើក កំពស់ឡើងដល់ទៅ២ម៉ឺនសំណាកក្នុងមួយថ្ងៃ។ ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងដាណាំងលោក Huynh Duc Tho បានឲ្យដឹងថា៖

“ប្រសិនបើ លើកកំពស់សមត្ថភាពធ្វើតេស្តឡើងដល់២ម៉ឺនសំណាក ក្នុងមួយថ្ងៃ នឹងជួយសន្សំសម្ចៃពេលវេលាច្រើនណាស់ក្នុងការរត់ប្រណាំង ប្រឆាំងការរីករាលដាលនៃជម្ងឺ។ យើងខ្ញុំស្នើសុំឲ្យក្រសួងសុខា ភិបាលយក ចិត្តទុកដាក់ ជួយលើកកំពស់សមត្ថភាពធ្វើតេស្តដោយវិធី Realtime-PCR ដើម្បីមានលទ្ធផលត្រឹមត្រូវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ