ទីក្រុងតូក្យូទាក់ទាញភ្ញៀវវៀតណាមដោយផលិតផលទេសចរណ៍ទៅតាមរដូវ

ទីក្រុងតូក្យូទាក់ទាញភ្ញៀវវៀតណាមដោយផលិតផលទេសចរណ៍ទៅតាមរដូវ - ảnh 1
ឧទ្ទេសនាមអំពីរបាំ Geisha របស់ជប៉ុននៅសិក្ខាសាលានេះ (រូបថត៖ktdt.vn)

(VOVworld) - នាថ្ងៃទី២៦ មករា​ នាយកដ្ឋានឧស្សាហកម្មនិងការងារទីក្រុងតូក្យូ
របស់ជប៉ុន បានសហការជាមួយទីក្រុងហាណូយរបស់វៀតណាម រៀបចំ សិក្ខាសាលាដោយប្រធានបទ “ពន្លឿនទេសចរណ៍តូក្យូនៅទីក្រុងហាណូយ”។ នេះគឺជាព្រឹត្តិការណ៍របស់ទីក្រុងតូក្យូ សំដៅជំរុញបរិមាណភ្ញៀវទេសចរពី វៀតណាមទៅកាន់ជប៉ុននាពេលអនាគត។នៅសិក្ខាសាលានេះ ជប៉ុនបាន
ឧទ្ទេសនាមព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនដ៏ គួរឲ្យទាក់ទាញពេញ១ឆ្នាំ ដែល
បានចែកចេញតាមរដូវទាំង៤នោះគឺនិទាយរដូវ រដូវក្ដៅ សរទរដូវ និងរដូវរងារ។ក្នុងនោះមានពិធីបុណ្យតាមដងវិថី សប្ដាហ៍ម៉ូដ ពិធី បុណ្យគយគន់ផ្កាឈើរី
ព្រឹត្តិការណ៍តន្ត្រី មហោស្រពខ្សែភាពយន្ត ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ