ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនគប្បីជៀសវាង សតិអារម្មណ៍នៃសង្គ្រាមត្រជាក់

(VOVWORLD) -  រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានឲ្យដឹងថា ចិននិងអាមេរិក អាចប្រកួតប្រជែងគ្នាក៏ប៉ុន្តែមិនប្រព្រឹត្តិនឹងគ្នាដោយមានសតិអារម្មណ៍តាមបែប សង្រ្គាមត្រជាក់។

ថ្លែងមតិក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger នៅខាងក្រៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក លោក Wang Yi បានវាយតម្លៃថាទីក្រុងប៉េកាំងនិងវ៉ាស៊ីតោន កំពុងជំពាក់ជំពិននឹងសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង ហើយបានប្រឈម ដាក់គ្នាលើបញ្ហាជាច្រើន។ យោងតាមលោក Wang Yi បានឲ្យដឹងថា ប្រសិនបើ បញ្ហាទាំងនេះនៅតែបន្តដូច្នេះ ទំនាក់ទំនងរវាងទ្វេភាគីនឹងកាន់តែធ្លាក់ចុះ និង គ្មាន ភាគីណាមួយនឹងទទួលផលប្រយោជន៍នោះឡើយ ។ ចិនបានសង្ឃឹមថា អាមេរិកនឹងមានកិច្ចព្រមព្រៀងណាមួយត្រឹមត្រូវណាមួយជាមួយគ្នានិងទប់ស្កាត់ នូវហានិភ័យអវិជ្ជមាននាបច្ចុប្បន្ន ព្រមទាំងធានាទំនាក់ ទំនង ទ្វេភាគីមិនឲ្យដើរ ខុសផ្លូវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ