ទីក្រុងប៉េកាំងព្រមានតបតអាមេរិកវិញដោយសារតែការគ្រប់គ្រងទីភ្នាក់ងារសារព័ត៌មានជាតិរបស់ចិន
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី ២៣ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានព្រមានថាលោកនឹង "តបតវិញបានសមស្រប" ចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបង្កើនការគ្រប់គ្រងលើទីភ្នាក់ងារសារព័ត៌មានជាតិរបស់ចិននៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian (រូបថត៖ AFP/TTXVN) |
ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងត្រឹមតែមួយថ្ងៃ បន្ទាប់ពីក្រសួងការបរទេសអាមេ រិកបានប្រកាសការសម្រេចផ្លាស់ប្តូរនីតិវិធីសម្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ចិនចំនួន ៤ ដោយបញ្ជាក់ថាទូរទស្សន៍កណ្តាលចិន CCTV សារព័ត៌មាន Daily People កាសែត Global Times និងទីភ្នាក់ងារសារព័ត៌មាន China News Service (CNS) បានចូលរួមក្នុងក្រុមបេសកកម្មការទូតនៅឯបរទេស ដែលជំនួសឲ្យធ្វើជាស្ថាប័នសារព័ត៌មានប្រចាំនៅសហរដ្ឋអាមេរិកវិញ។ យោងតាមនីតិវិធីថ្មី ទីភ្នាក់ងារសារព័ត៌មានទាំង៤ដូចពោលខាងលើនេះ នឹងត្រូវរាយការណ៍ទៅក្រសួងការបរទេសសហរដ្ឋអាមេរិកនូវព័ត៌មានជាលម្អិតអំពីធនធានមនុស្សនិងប្រតិបត្តិការអចលនទ្រព្យនៅសហរដ្ឋអាមេរិក ទោះបីជាមិនមានកំណត់កំរិតចំពោះសកម្មភាពផ្សាយព័ត៌មានក៏ដោយ៕