ទីក្រុងបុរមបុរាណ Hoi An ស្ថិតក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ពេញនិយម​បំផុតទាំង ១០ នៅលើពិភពលោក

(VOVWORLD) - គេហទំព័រទេសចរណ៍នេះបានណែនាំថា ភ្ញៀវទេសចរមិនគួររំលងទីកន្លែងប្រវត្តិសាស្ត្រដូចជា វត្ត Cau តំបន់ទីក្រុងបុរមបុរាណ Hoi An  ប្រាសាទ Quan Cong និងផ្សារ Hoi An នៅពេលមកដល់ទីក្រុងបុរមបុរាណនេះ។
ទីក្រុងបុរមបុរាណ Hoi An ស្ថិតក្នុង​ចំណោម​គោលដៅ​ទេសចរណ៍​ពេញនិយម​បំផុតទាំង ១០ នៅលើពិភពលោក - ảnh 1ទីក្រុងបុរមបុរាណ Hoi An ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ១០ នៅលើពិភពលោក

គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ The Travel (កាណាដា) ទើបតែបានប្រកាសបញ្ជីឈ្មោះគោលដៅទេសចរណ៍ពេញនិយមបំផុតទាំង ១០ នៅលើពិភពលោក ក្នុងនោះមានទីក្រុងបុរមបុរាណ Hoi An ខេត្ត Quang Nam ផងដែរ។ យោងតាម The Travel ទីក្រុងបុរមបុរាណ Hoi An តែងតែជាទីក្រុងដែលគួរតែទៅទស្សនា។ គេហទំព័រទេសចរណ៍នេះបានណែនាំថា ភ្ញៀវទេសចរមិនគួររំលងទីកន្លែងប្រវត្តិសាស្ត្រដូចជា វត្ត Cau តំបន់ទីក្រុងបុរមបុរាណ Hoi An  ប្រាសាទ Quan Cong និងផ្សារ Hoi An នៅពេលមកដល់ទីក្រុងបុរមបុរាណនេះ។ នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងបុរមបុរាណ Hoi An ត្រូវបានសារព័ត៌មានបរទេសលើកតម្កើងប៉ុណ្ណោះទេ។ នាថ្មីៗនេះ ក្នុងខែមករា ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Travel + Leisure របស់សហរដ្ឋអាមេរិក បានវាយតម្លៃទីទីក្រុងបុរមបុរាណ Hoi An គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ២៥ នៅលើពិភពលោក។ ទស្សនាវដ្ដីនេះក៏បានប្រៀបប្រដូចទីក្រុងបុរមបុរាណ Hoi An ជាគ្រាប់ពេជ្រតូច ហើយជាគោលដៅដែលមិនគួររំលងនៅពេលមកដល់ប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ