ទីក្រុងព្យុងយ៉ាងសំរេចការតម្លើងផ្កាយរណបដាក់លើមីស៊ីល
ថ្ងៃទី១០មេសាទីភ្នាក់ងារព័ត៍មានបារាំង AFP បានប្រែសម្រួលចុះផ្សាយពាក្សសំដី
លោក Ryu Kum Chol អនុប្រធាននាយកដ្ឋានអភិវឌ្ឌ្យអវកាសនៃគណះកម្មាការ
បច្ចេកវិជ្ជាលំហរអវកាសសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឲ្យដឹង
ថា៖ថ្ងៃទី១០មេសា ទីក្រុងព្យុងយ៉ាងសំរេចការដំឡើងផ្កាយរណប ដាក់លើមីស៊ីល។
មុននោះប្រទេសនេះបានរៀបចំឲ្យក្រុមអ្នកយកព័ត៍មានអន្តរជាតិទៅមើលការត្រៀម
រៀបចំឲ្យការបាញ់បង្ហោះផ្កាយរណបឃ្លាំមើលផែនដីនៅខែត្រ Sohae ភាគពាយ័ព្យ
នឹងទៅមើលកាំជ្រួចរ៉ុកកែត Unha -3 នៅមជ្ឆមណ្ឌលអវកាសTangachai-Ri ដែរ។
|
មើលកាំជ្រួចរ៉ុកកែត Unha -3
(Image: Internet) |
ក្នុងព្រិត្តិការណ៏១ផ្សេងទៀត ក្នុងថ្ងៃដដែល រដ្ឋមន្រ្តីការពារប្រទេស អាមេរីក Leon
Panetta នឹងសមភាគីកូរ៉េខាងត្បូង Kim Kwan Jin បានជួបគ្នាពិភាគ្សាអំពីការខំប្រឹង
ប្រែងរួមដើម្បីការពារទីក្រុងសេអ៊ុលក្នុងកាលទេសះភាពតានតឹងកើនឡើងមកពី
ផែនការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង។រដ្ឋមន្រ្តីការបរប្រទេសអាមេ
រីកនឹងកូរ៉េខាងត្បូងព្រមានថា៖ទីក្រុងព្យុងយ៉ាងមិនគប្បីអនុវត្តការបាញ់បង្ហោះ
កាំជ្រួចដោយចាត់ទុកនេះជាអំពើរបង្ករឿងហេតុនឹងរំលោភលើបណ្តាសេចក្តីសំរេច
ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។មុននោះឯកអគ្គរដ្ឋទូត
អាមេរីកប្រចាំនៅអង្គការសហប្រជាជាតិ Susan Rice ប្រកាសថា៖បើសិនជាទីក្រុង
ព្យុងយ៉ាងនៅតែអនុវត្តការបាញ់បង្ហោះផ្កាយរណបតាមគំរោងក្រុមប្រឹក្សាសន្តិសុខ
អង្គកាសហប្រជាជាតិអាចជួបប្រជុំដើម្បីពីភាគ្សាអំពីបញ្ហានេះ៕